ដោយសារតែការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចគឺជាដំណោះស្រាយមួយដែលជួយគាំទ្រនិងជួយឱ្យអង្គភាពអាជីវកម្មមានឱកាសកាន់តែច្រើនក្នុងការស្វែងរកអតិថិជនថ្មី និងសន្សំសម្ចៃថ្លៃប្រតិបត្តិការ។ លោក Nguyen Thien Phuc នាយកប្រតិបតិ្តនិងអាជីវកម្មនៃក្រុមហ៊ុន Innovative Hub វៀតណាមបានមានប្រសាសន៍ថា ដើម្បីលក់ឱ្យមានប្រសិទ្ធភាពនៅតាមប្រព័ន្ធអេឡិចត្រូនិចពាណិជ្ជកម្ម វាចាំបាច់ត្រូវប្រើប្រាស់ឌីជីថលឆ្លាតវៃក្នុងយុទ្ធសាស្រ្តទីផ្សាររបស់អង្គភាពអាជីវកម្ម ដើម្បីនាំមកនូវលទ្ធផលល្អប្រសើរថែមទៀតផងដែរ។
ទន្ទឹមនឹងនេះដែរអង្គភាពអាជីវកម្មត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការកសាងការទទួលស្គាល់ម៉ាក់យីហោរបស់ខ្លួននៅពេលអ្នកទិញបច្ចុប្បន្នតែងតែចូលមើលតាមបណ្តាញ អ៊ីនធឺរណែត ឧបករណ៍ជំនួយស្វែងរកនៅលើគេហទំព័ររបស់អ្នកផ្គត់ផ្គង់ជាដើម។ លោក Nguyen Thien Phuc បានបន្ថែមទៀតថា៖ «ជាបឋម អង្គភាពអាជីវកម្មត្រូវតែមានគេហទំព័រ ហើយទី ២ ប្រសិនបើអង្គភាពអាជីវកម្មបានជ្រើសរើសយកបណ្តាញតាមប្រព័ន្ធអេឡិចត្រូនិចពាណិជ្ជកម្មរួចជាស្រេចហើយ ពួកគេគប្បីចូលរួមក្នុងការសម្របសម្រួលជាមួយភាគីនានា ឬសូម្បីតែក្រុមហ៊ុនដៃគូ ដើម្បីគាំទ្រដល់អង្គភាពអាជីវកម្ម ដែលត្រូវធានាប្រសិទ្ធភាពនៅលើបណ្តាញនោះ។ ក្រៅពីការដែលយើងមានផលិតផលល្អហើយ យើងគួរតែមានរូបភាពនិងព័ត៌មានល្អអំពីខ្លឹមសារនៃផលិតផល ដោយធានាថា វាត្រូវតែមានភាពសមស្រប ត្រឹមត្រូវនិងពេញលេញជាដើម។ ដោយ ហេតុនេះអាចជួយឱ្យអ្នកទិញទំនិញស្វែងរកផលិតផលកាន់តែល្អប្រសើរឡើង ហើយបន្ទាប់មកពួកគេក៏មានទំនុកចិត្តទៅលើយើងថែមទៀតផងដែរ»៕