|
សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីការគ្រប់គ្រងធនធាននិងបរិស្ថានឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព (រូបថតៈ Dangcongsan) |
(VOVworld)- ពង្រឹងយុទ្ធសាស្ត្រ-គោលនយោបាយគ្រប់គ្រងធនធាននិងបរិស្ថាន។
នេះជាបញ្ហាដែលបានដាក់ចេញនៅក្នុងសិក្ខាសាលាស្តីពី “គ្រប់គ្រងធនធាននិង
បរិស្ថាន សំដៅឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព” ដែលបានរៀបចំឡើងនាថ្ងៃទី១៥
កញ្ញានៅទី ក្រុងហាណូយ។ ធ្វើការវាយតម្លៃអំពីស្ថានភាពជាក់ស្តែងនៃការងារគ្រប់
គ្រងធនធាន និងបរិស្ថាននិងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅវៀត
ណាម សាស្ត្រាចារ្យ រង បណ្ឌិត Nguyen The Chinh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ
គោលនយោបាយធនធាននិងបរិស្ថានវៀតណាមបានឲ្យដឹងថា ជាសារវ័ន្ត គោល
នយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងគោលនយោបាយប្រតិបត្តិច្បាប់របស់វៀត
ណាមមួយចំនួនដូចជា ៖យុទ្ធសាស្រ្តរៀបចំផែនការ ផែនការអនុវត្តការគ្រប់គ្រងធន
ធាននិងបរិស្ថានដែលបាន រួមចំណែកក្នុងការកំណត់ការថយចុះនៃធនធាននិង
បរិស្ថាន។នៅក្នុងសិក្ខាសាលា អ្នក វិទ្យាសាស្ត្រជាតិនិងអន្តរជាតិរួមជាមួយអ្នកគ្រប់
គ្រងបានធ្វើការពិភាគ្សានិងដាក់ចេញ វិធានការសមស្របសម្រាប់ការងារគ្រប់គ្រង
ធនធាននិងបរិស្ថានឆ្ពោះទៅការអភិវឌ្ឍន៍ និរន្តរភាពដល់ឆ្នាំ២០២០៕