ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជនបណ្ដាប្រទេស |
នាថ្ងៃទី ៤ មករា គណៈកម្មាធិកាកិច្ចការបរទេសមជ្ឈឹមបានរៀបចំសន្និសីទបូកសរុបការងារទំនាក់ទំនងការទូតប្រជាជនឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ ២០១៨។
អញ្ជើញថ្លែងមតិនៅទីនេះ សមាជិកអចិន្ត្រៃយ៍គណៈលេខា លោក Tran Quoc Vuong បានស្នើឲ្យគណៈកម្មាធិកាកិច្ចការបរទេសមជ្ឈឹមបន្តពង្រឹងក្បាលម៉ាស៊ីន និងលើកកំពស់សមត្ថភាពជួរកម្មាភិបាលដែលបំពេញការងារទំនាក់ទំនងការទូតប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជននៃបណ្ដាប្រទេសតាមរយៈសកម្មភាពកិច្ចការបរទេសទ្វេភាគី និងពហុភាគី សំដៅរួមចំណែករក្សាបរិយាកាស សន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ផ្ដោតសំខាន់ទៅលើកិច្ចការព័ត៌មាន ឃោសនាកិច្ចការបរទេស និងកិច្ចការជនវៀតណាមនៅឯបរទេស៕