ពង្រឹងទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម និងរុស្ស៊ី

Chia sẻ
(VOVWORLD) -លោក Nguyen Phu Trong បានសម្ដែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Putin នោះ រុស្ស៊ីនឹងបន្តមានស្ថិរភាព និងអភិវឌ្ឍន៍យ៉ាងរឹងមាំ ហើយអះអាងនូវតួនាទីសំខាន់ៗលើឆាកអន្តរជាតិ។
ពង្រឹងទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម និងរុស្ស៊ី - ảnh 1 ពង្រឹងទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម និងរុស្ស៊ី

ទទួលសេចក្ដីអញ្ជើញរបស់ឧបនារយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៣ មិនា ឆ្នាំ ២០១៨។

នាព្រឹកថ្ងៃទី ២៣ មិនា នៅទីក្រុងហាណូយ លោក Sergey Lavrov បានអញ្ជើញ ជួបសម្ដែងការគួរសម អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ នៅទីនេះ លោក Nguyen Phu Trong បានសម្ដែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Putin នោះ រុស្ស៊ីនឹងបន្តមានស្ថិរភាព និងអភិវឌ្ឍន៍យ៉ាងរឹងមាំ ហើយអះអាងនូវតួនាទីសំខាន់ៗលើឆាកអន្តរជាតិ។

រីឯខ្លួនវិញ លោក Sergey Lavrov បានលើកច្បាស់ថា៖វៀតណាមជានិច្ចកាលជាប្រទេសអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ី ហើយជាដៃគូសំខាន់នាំមុខគេរបស់រុស្ស៊ីនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកនេះ។

នាល្ងាចថ្ងៃដដែល  លោក Sergey Lavrov បានអញ្ជើញទៅជួបសម្ដែងការគួរសមប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ផងដែរ។

ក៏នាថ្ងៃទី ២៣ មិនាដដែល នៅក្នុងជំនួបចរចាជាមួយលោក Pham Binh Minh នោះ ភាគីទាំងពីរបានឯកភាពបង្កើនជំនួបប្រាស្រ័យ និងផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរបានឯកភាពរួមសហការរៀបចំដោយជោគជ័យនូវឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាមក្នុងឆ្នាំ ២០១៩ ខាងមុខ។

អញ្ជើញថ្លែងមតិជាមួយសារព័ត៌មានអន្តរជាតិ ក្រោយពីជំនួបចរចានេះ លោក Sergey Lavrov បានឲ្យដឹងថា៖

“យើងខ្ញុំបានឯកភាពថា ទាំងរុស្ស៊ី និងវៀតណាមគឺមិនត្រឹមតែពង្រីកកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់លើវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិនិយោគទៀតផង។ យើងខ្ញុំក៏ទទួលបានកិច្ចព្រមព្រៀងស្ដីពីការបើកទូលាយទំនាក់ទំនងផ្ទាល់រវាងសហគ្រាសនៃប្រទេសទាំងពីរផងដែរ”៕

ប្រតិកម្មទៅវិញ