ពង្រឹងតួនាទីរបស់ក្រសួងការបរទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - នូវែលសេឡង់

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១០ ខែមីនា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាតាមអនឡាញជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta។

ពង្រឹងតួនាទីរបស់ក្រសួងការបរទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - នូវែលសេឡង់ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាតាមអនឡាញជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់តួនាទី របស់ក្រសួងការបរទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងនោះមានការជំរុញការផ្លាស់ប្តូរ និងការ ជួបប្រាស្រ័យជាន់ជាន់ខ្ពស់នៅ ពេលមានលក្ខខណ្ឌអនុញ្ញាត។ ទន្ទឹមជាមួយគ្នានោះភាគីទាំងពីរបានឯកភាព ជំរុញការវិនិយោគទ្វេភាគី និងលើកកម្ពស់ប្រសិទ្ធភាព នៃគណៈ កម្មការសហប្រតិបត្តិការសេដ្ឋ កិច្ច - ពាណិជ្ជកម្ម។ ជាមួយគ្នានោះបង្កើតនិងចុះហត្ថលេខាលើកម្មវិធីសកម្មភាព អនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់នៅឆ្នាំ ២០២១។

ភាគីទាំងពីរបានឯកភាពបន្តជំរុញការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី រួមទាំងការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការបោះឆ្នោតនិងឈរឈ្មោះជាបេក្ខភាពនៃទីភ្នាក់ងារនិងអង្គការសហប្រជាជាតិក៏ដូចជាសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាព ជាដៃគូគ្រប់ជ្រុងជ្រោយ (RCEP)។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសនូវែលសេឡង់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវឆ្នាំ APEC ឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ