ពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងគុយបា

Chia sẻ
(VOVWORLD) - អគ្គលេខាធិការរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋគុយបាលោក Homero Acosta Álvarez បាននិយាយថា ខណៈពេលដែលគុយបាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន វៀតណាមបានគាំទ្រ និងចែករំលែកជាមួយគុយបាលើទិដ្ឋភាពជាច្រើន។
ពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងគុយបា - ảnh 1ទិដ្ឋភាពនៃជំនួបសន្ទនា

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នៅវិមានរដ្ឋសភា អញ្ជើញថ្លែងក្នុងជំនួបជាមួយអគ្គលេខាធិការរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋគុយបា លោក Homero Acosta Álvarez ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលសាមគ្គី និងគាំទ្រគុយបា ប្រឆាំងនិង បានស្នើសុំឱ្យមានការដកទណ្ឌកម្ម ក៏ដូចជាការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់គុយបា ដូចដែលបានធ្វើនាពេលកន្លងមក។ ទន្ទឹមនឹងនោះលោកជឿជាក់ថាគុយបានឹងជម្នះលើការលំបាកក្នុងពេលឆាប់ៗ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាផ្ទាល់នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំ ពង្រឹងនិងពង្រីកទំនាក់ទំនងជាគំរូ និងស្មោះត្រង់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជនវៀតណាម និងគុយបា។

រីឯខ្លួនវិញ អគ្គលេខាធិការរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋគុយបាលោក Homero Acosta Álvarez បាននិយាយថា ខណៈពេលដែលគុយបាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន វៀតណាមបានគាំទ្រ និងចែករំលែកជាមួយគុយបាលើទិដ្ឋភាពជាច្រើន។ លោកបានកោតសរសើរចំពោះសំឡេងរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ លោកសង្ឃឹមថា វៀតណាមនឹងគាំទ្រគុយបាបន្ថែមទៀតនាពេលអនាគត។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងអគ្គលេខាធិការរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋគុយបាលោក Homero Acosta Álvarez បានចាត់ទុកថា ឆ្នាំ២០២៣ គឺជាខួបលើកទី៥០ នៃដំណើរទស្សនកិច្ចរបស់លោកអគ្គមគ្គុទេសក៍ Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូងនៅខេត្ត Quang Tri ហើយភាគីទាំងពីរចាំបាច់ត្រូវមានសកម្មភាពជាក់ស្តែង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ លើសពីនេះទៅទៀត ត្រូវផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ យល់ដឹងអំពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ