ពង្រីករូបសណ្ឋានវាលស្រែធំគំរូ

Chia sẻ
Vovworld-នាយកដ្ឋានដាំដុះ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត​ណាម) ទើបនឹងបានសហការជាមួយខេត្ត Ha Nam 
ពង្រីករូបសណ្ឋានវាលស្រែធំគំរូ - ảnh 1
ពង្រីករូបសណ្ឋានវាលស្រែធំគំរូ (vietnamplus.vn)

        Vovworld-នាយកដ្ឋានដាំដុះ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត​ណាម) ទើបនឹងបានសហការជាមួយខេត្ត Ha Nam ភាគខាងជើងវៀតណាមរៀបចំសន្និសីទ
ទៅទស្សនា​រូប​សណ្ឋានវាលស្រែធំគំរូចងសម្ព័ន្ធផលិតកម្មតាមខ្សែតំលៃ ដោយមាន
ការចូលរួម​របស់ដំណាងខេត្តក្រុងចំនួន១៤នៅភាគខាងជើង អង្គភាពអាជីវកម្ម អ្នក
​វិទ្យាសាស្ត្រ។ រូបសណ្ឋានវាលស្រែធំគំរូត្រូវបានអនុវត្តពិសោធន៍នៅខេត្តក្រុង​ចំនួន​
៤គឺ Thanh Hoa, Nam Dinh, Thai Binh និងហាណូយចាប់តាំងពីខែ​មករា​ឆ្នាំ២០១២។ បន្ទាប់នោះរូបសណ្ឋាននេះត្រូវបានបណ្ដាខេត្តគាំទ្រនិងក្លាយទៅ​ជា​របត់សំខាន់ក្នុង
ការអនុវត្តបទដ្ឋាន អភិវឌ្ឍន៍ផលិតកម្មលើកកំពស់ជីវភាពរស់នៅ​សំរាប់ប្រជាកសិករ។ នៅសន្និសីទបណ្ដាដំណាងសុទ្ធតែបានចាត់ទុកថា ការ​កសាងវាលស្រែធំគំរូចង
សម្ព័ន្ធផលិតកម្មតាមខ្សែជាការផ្ដួចផ្ដើមគំនិតដ៏ត្រឹមត្រូវរួម​ចំណែកបង្កើនទិន្នផល
បញ្ចុះតំលៃផលិតផលលើកកំពស់ប្រសិទ្ធភាពផលិតកម្ម បង្កើនចំណូលសំរាប់ប្រជា
កសិករ បណ្ដាដំបន់គួរតែពង្រីកទំហ៊ុំរូបសណ្ឋាន​នេះ៕

ប្រតិកម្មទៅវិញ