ពង្រីកទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ-កម្ពុជា |
(VOVWORLD) - នាថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំ ជំនួបមិត្តភាពថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាមឡាវនិងកម្ពុជា។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីនគរបាលវៀតណាមលោក To Lam បានអះអាងថា៖ កំលាំងសន្តិសុខឡាវនិងនគរបាលកម្ពុជាជនិច្ចកាលលៃទុកកិច្ចសហប្រតិបត្តិការជំនួយឧបត្ថម្ភយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពសំរាប់កំលាំងនគរបាលវៀតណាមក្នុងបុព្ធហេតុការពារសន្តិសុខជាតិរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ក្នុងកាលៈទេសៈធ្វើសមាហរណកម្មអន្តរជាតិនៃបណ្ដាប្រទេសកាន់តែស៊ីជម្រៅ កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងកំលាំងនគរបាលវៀតណាមជាមួយកំលាំងសន្តិសុខឡាវនិងនគរបាលកម្ពុជាគឺជាកត្តាសំខាន់ដើម្បីការពារសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សង្គមក្នុងប្រទេសនិមួយៗ។ រដ្ឋមន្ត្រីនគរបាលវៀតណាម លោក To Lam ជឿជាក់ថា៖ កំលាំងនគរបាលនិងសន្តិសុខនៃប្រទេសទាំងបីបន្តពង្រីកសមិទ្ធិផលដែលទទួលបាន ប្តេជ្ញាមិនអនុញ្ញាតឲ្យកំលាំងអានុភាពនិងអង្គការបទល្មើសណាបង្កមហន្តរាយទៅលើសន្តិសុខសណ្តាប់ធ្នាប់នៅប្រទេសនិមួយៗ។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជា សម្តេចក្រឡាហម ស ខេង និងរដ្ឋមន្ត្រីក្រសួងនគរបាលឡាវ លោក Somkeo Silavon បានសម្តែងនូវគោលបំណងថា៖ ទំនាក់ទំនងសហប្រតិបត្តិការរវាងកំលាំងនគរបាលនិងសន្តិសុខនៃប្រទេសទាំងបីនឹងបន្តអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕