ពង្រីកតួនាទីជាអ្នកត្រួសត្រាយរបស់វណ្ណៈកម្មករសំដៅចូលរួមបដិវត្តន៍ឧស្សាហកម្ម៤.០

Chia sẻ
(VOVWORLD) -នាថ្ងៃទី១២មករានៅទីក្រុងហាណូយ គណៈប្រតិបត្តិសហព័ន្ធសហជីពនិយោជិតវៀតណាម (នីតិកាលទី១១) បានរៀបចំសន្និសីទបូកសរុបកិច្ចការសហជីពឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ២០១៨។ 
ពង្រីកតួនាទីជាអ្នកត្រួសត្រាយរបស់វណ្ណៈកម្មករសំដៅចូលរួមបដិវត្តន៍ឧស្សាហកម្ម៤.០ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Phương Hoa/TTXVN)

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh និង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam អញ្ជើញចូលរួមក្នុងសន្និសីទនេះ។

        អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានជូនពរចំពោះការដែលប្រព័ន្ធសហជីពគ្រប់ជាន់ថ្នាក់បានបំពេញល្អភារកិច្ចក្នុងឆ្នាំ២០១៧ និងសង្ឃឹមថា ក្នុងឆ្នាំ២០១៨ សហព័ន្ធសហជីពនិយោជិតវៀតណាមនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រ ចង់។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា វៀតណាមក៏ដូចជាប្រទេសនានាលើពិភពលោក កំពុងឈានចូលបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយតម្រូវការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនិងមានការផ្លាស់ប្តូរថ្មី។

        នៅក្នុងសន្និសីទនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចំពោះបុគ្គលដែលមានស្នាដៃឆ្នើមក្នុងសកម្មភាពសហជីពនាពេលកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ