ផ្សារវៀតណាមជាលើកដំបូងនឹងត្រូវបានបើកនៅម៉ាឡេស៊ីនាខែមីនាឆ្នាំ ២០២០

Van Hoa - Minh Hung
Chia sẻ
(VOVWORLD) - ផ្សារវៀតណាមដំបូងបង្អស់នៅប្រទេសម៉ាឡេស៊ីដែលមានស្តង់ចំនួន ២០០ ត្រូវបានរំពឹងថានឹងបើកសម្ពោធនៅខែមីនាឆ្នាំ ២០២០ ។ នេះជាព័ត៌មានដែលមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ ( ITPC) សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Safuan Group (ម៉ាឡេស៊ី) និង ក្រុមហ៊ុន Bayond World បានផ្តល់ជូនក្នុងពិធីប្រកាសគម្រោងផ្សារវៀតណាមដំបូងនៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី ៩ ខែវិច្ឆិកាកន្លងទៅ។
ផ្សារវៀតណាមជាលើកដំបូងនឹងត្រូវបានបើកនៅម៉ាឡេស៊ីនាខែមីនាឆ្នាំ ២០២០ - ảnh 1លោក Nguyen Tuan នាយករងនៃមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ ( ITPC) (រូបថត៖ TTXVN)   

លោក Tansri Matshah Safuan ប្រធានសម្ព័ន្ធក្រុមហ៊ុន Safuan Group បានឲ្យដឹងថាផ្សារវៀតណាមនៅទីក្រុង Kuala Lumpur គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំដំបូងបង្អស់សម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម - ម៉ាឡេស៊ី ដែលបានបង្កើតឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងចំពោះទំនិញនិងសេវាកម្មរបស់    វៀតណាមនៅម៉ាឡេស៊ី។ នេះក៏ជាស្ពានតភ្ជាប់សំខាន់ក្នុងការជំរុញការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារសិង្ហបុរី ថៃនិងបណ្តាទីផ្សារអាស៊ានដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ