ផ្សារណាត់ម្ហូបអាហារអាស៊ានលើកទី១នៅកម្ពុជា

Chia sẻ
(VOV)_ផ្សារណាត់ម្ហូបអាហារអាស៊ានលើកទី១ ត្រូវបានប្រារព្វឡើងជាផ្លូវការ នាយប់ថ្ងៃទី១មេសា នៅរាជធានីភ្នំពេញ។
ផ្សារណាត់ម្ហូបអាហារអាស៊ានលើកទី១នៅកម្ពុជា - ảnh 1
ផ្សារណាត់ម្ហូបអាហារអាស៊ានលើកទី១នៅកម្ពុជា

(VOV)_ផ្សារណាត់ម្ហូបអាហារអាស៊ានលើកទី១ ត្រូវបានប្រារព្វឡើងជាផ្លូវការ 
នាយប់ថ្ងៃទី១មេសា នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះសំដៅបង្កើនជំនួបប្រា
ស្រ័យ រឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសអាស៊ានទាំង​ឡាយ 
កសាងសហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព និងអភិវឌ្ឍន៍​និរន្តរភាព។ 
ផ្សារណាត់លើកនេះបានទាក់ទាញស្តង់ទំនិញចំនួន៣០ របស់​ប្រទេសជាសមាជិក
អាស៊ានទាំងឡាយ ដោយបានឧទ្ទេសនាមមុខម្ហូបអាហារ​ចំនួនជាង៧០របស់ប្រ
ទេសនិមួយៗ។ ក្នុងក្របខ័ណ្ឌផ្សារណាត់លើកនេះ ​នៅមានកម្មវិធីសម្ដែងសិល្បះ 
របស់បណ្ដាសិល្បករ សិល្បការិនីមកពីប្រទេស​អាស៊ាននានាទៀតផង៕

ប្រតិកម្មទៅវិញ