ផ្សារណាត់ទេសចរណ៍អន្តរជាតិ÷ប្រទេសចំនួន៥-ទីមកដល់តែមួយត្រូវបានប្រារព្វឡើង

Chia sẻ
 នេះគឺជាលើក​ទី៩ ដែលផ្សារណាត់ទេសចរណ៍អន្តរជាតិ ត្រូវបានរៀបចំឡើងនៅទីក្រុង​ហូជីមិញ 
ផ្សារណាត់ទេសចរណ៍អន្តរជាតិ÷ប្រទេសចំនួន៥-ទីមកដល់តែមួយត្រូវបានប្រារព្វឡើង - ảnh 1
ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ ( ITE HCMC 2013) (TTXVN)

           (VOV)_ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ ( ITE HCMC 2013) ដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម រួមសហការ​ជាមួយគណះ កម្មាធិការប្រជាជនទីក្រុងហូជីមិញ​រៀបចំ​ ត្រូវបាន​ប្រារព្វឡើងនាយប់ថ្ងៃទី ១១  កញ្ញា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។ ដោយប្រធានបទ÷ព័រណ៌ចម្រុះ
មេគង្គ  ពិធីបើកត្រូវបានរៀបចំឡើងដ៏អធិកអធម ដោយមានកម្មវិធីសម្ដែងសិល្បះ ដ៏វិសេសវិសាល ពោពេញ​ដោយអត្តសញ្ញាណវប្បធម៌ជាតិនិងបង្ហាញនូវស្មារតីសាមគ្គី
ភាព មិត្តភាព​រវាង​ប្រទេសចំនួន៥÷ ឡាវ មីយ៉ានម៉ា កម្ពុជា ថៃនិងវៀតណាម។ នេះគឺ
ជាលើក​ទី៩ ដែលផ្សារណាត់ទេសចរណ៍អន្តរជាតិ ត្រូវបានរៀបចំឡើងនៅទីក្រុង​ហូជីមិញ ជាមួយអង្គភាពអាជីវកម្មចំនួនជាង៣០០អង្គភាព​ មកពីប្រទេសនិងតំបន់
ដែនដីចំនួន​១៧។ លោក Nguyen Bao Anh នាយករងមជ្ឈមណ្ឌលពន្លឿន​ទេស​ចរណ៍​ទីក្រុងហូជីមិញ បានអោយដឹងថា÷

          “ ទីមួយគឺឧទ្ទេសនាមអំពីសារថ្មីមួយគឺ÷ប្រទេសចំនួន៥-ទីមក​ដល់​តែ​១។ យើង​ខ្ញុំប្រមូលផ្តុំអាទិភាពបំផុសនិងជំរុញរាល់ទីផ្សារទេសចរណ៍​អន្តរជាតិ ក្នុងនោះ បាន
រៀបចំ បណ្ដាសិក្ខាសាលាដើម្បីឧទ្ទេសនាមអំពីរាល់​ឧត្តមភាព សក្ដានុភាពទេសចរណ៍ របស់ទីមកដល់ទាំង៥ គឺកម្ពុជា ឡាវ ​មីយ៉ាន់ម៉ា ថៃនិងវៀតណាម៕”

ប្រតិកម្មទៅវិញ