ផ្សាភ្ជាប់ភារកិច្ចធានាសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនឹងការពារប្រទេសក្នុងការងារកសាងប្រទេសជាតិ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៨ សីហា នៅរដ្ឋធានីហាណូយ ក្រសួងនគរបាលវៀត ណាមបានសហការជាមួយក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “ផ្សាភ្ជាប់ភារកិច្ចធានាសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនឹងការពារ ប្រទេស កិច្ចការបរទេសនិងអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌ សង្គមកិច្ចតាមសេចក្ដី សំរេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២”។ 
ផ្សាភ្ជាប់ភារកិច្ចធានាសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនឹងការពារប្រទេសក្នុងការងារកសាងប្រទេសជាតិ - ảnh 1  រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖cand.com.vn)

(VOVworld) - នាព្រឹកថ្ងៃទី៨ សីហា នៅរដ្ឋធានីហាណូយ ក្រសួងនគរបាលវៀត ណាមបានសហការជាមួយក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “ផ្សាភ្ជាប់ភារកិច្ចធានាសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនឹងការពារ ប្រទេស កិច្ចការបរទេសនិងអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌ សង្គមកិច្ចតាមសេចក្ដី សំរេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២”។ ថ្លែងមតិនៅទីនេះ រដ្ឋ មន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam អះអាងថា ចាំបាច់ត្រូវយកចិត្ត ទុកដាក់ដល់ការធានាសន្តិសុខសណ្ដាប់ធ្នាប់ ភារកិច្ចការពារប្រទេសនិងកសាង ខឿនសន្តិសុខប្រជាជនឲ្យរឹងមាំ។ ដោះស្រាយឲ្យបានល្អនូវទំនាក់ទំនងរវាង កំណើនសេដ្ឋកិច្ចជាមួយការធានាសន្តិសុខការពារប្រទេសព្រមទាំងកិច្ចការការ ពារប្រទេសមិនជះឥទ្ធិពលអសកម្មទៅលើការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។        

“ចំពោះមុខភារកិច្ចការពារអធិបតេយ្យភាព សន្តិសុខកាន់តែធ្ងន់ធ្ងរនោះ ទាមទារឲ្យមានការផ្សាភ្ជាប់យ៉ាងស្អិតរមួតថែមទៀតនូវតម្រូវការធានាសន្តិសុខ ការពារប្រទេស ក្នុងផែនការអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចមុខព្រួញ ព្រមទាំងត្រូវ យកចិត្តទុកដាក់ថែមទៀតដល់ការលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈនិង ស្មារតីសំរាប់ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ព្រំដែន”៕

ប្រតិកម្មទៅវិញ