ផ្សាភ្ជាប់ដើម្បីបង្កើតទីផ្សារប្រើប្រាស់សម្រាប់ផលិតផលភូមិសិប្បកម្ម

Chia sẻ

(VOVWORLD) - ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានអះអាងថា សិប្បករពូកែគឺជាអ្នកដែលរួមចំណែកបង្កើតវប្បធម៌ សិល្បៈសិប្បកម្មរបស់វៀតណាម និងមរតកទៅកូនចៅជំនាន់ក្រោយ។

ផ្សាភ្ជាប់ដើម្បីបង្កើតទីផ្សារប្រើប្រាស់សម្រាប់ផលិតផលភូមិសិប្បកម្ម - ảnh 1រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានដឹកនាំកិច្ចប្រជុំពិភាក្សា (រូបថត៖ qdnd.vn)

ក្នុងក្របខ័ណ្ឌនៃមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មឆ្នាំ ២០២៣ នាព្រឹកថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីរៀបចំកិច្ចពិភាក្សាជួបប្រាស្រ័យជាមួយ សិប្បករ និងកម្មករជំនាញជាង ១០០នាក់ តំណាងសិប្បករ កម្មករជំនាញពូកែជាង ២,១០៧នាក់ និងពលករជាង ៣,៦ លាននាក់ទូទាមងប្រទេស។

ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានអះអាងថា សិប្បករពូកែគឺជាអ្នកដែលរួមចំណែកបង្កើតវប្បធម៌ សិល្បៈសិប្បកម្មរបស់វៀតណាម និងមរតកទៅកូនចៅជំនាន់ក្រោយ។

“សិប្បករ និងជាងពូកែ ដែលមានជំនាញនីមួយៗអាចបំផុសគំនិតកម្មករឱ្យបង្កើតផលិតផលភូមិសិប្បកម្ម ដែលក្នុងនោះមានវត្តមានរបស់សិប្បករភូមិសិប្បកម្ម។ ដើម្បីធ្វើឱ្យផលិតផលប្រចាំតំបន់ត្រូវបានគេស្គាល់ដល់គ្រប់គ្នា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនឹងសហការជាមួយភូមិសិប្បកម្ម ដើម្បីផ្សាភ្ជាប់អាជីវកម្មប្រើប្រាស់។ គោលដៅចុងក្រោយគឺលក់ផលិតផលរបស់ភូមិសិប្បកម្ម”។

សិប្បករបានសម្តែងថា នឹងបន្តថែរក្សាសិប្បកម្មដែលបន្សល់ទុកពីដូនតា និងរួមចំណែកដល់ការងារសិប្បកម្មបន្ថែមទៀត ដោយសង្ឃឹមថា ក្រសួង និងសាខាពាក់ព័ន្ធនឹងយកចិត្តទុកដាក់ និងជួយជ្រោមជ្រែង ដើម្បីជាងពូកែ មានទេពកោសល្យកាន់តែច្រើនឡើងក្លាយជាសិប្បករ៕

ប្រតិកម្មទៅវិញ