ផ្សព្វផ្សាយអង្ករ ជលផល ផ្លែឈើនៃតំបន់វាលទំនាបទន្លេ Cuu Long

Chia sẻ

(VOVworld) - នាថ្ងៃទី២ វិច្ឆិកា នៅខេត្ត Soc Trang ភាគ
ខាងត្បូងវៀតណាមបានប្រព្រឹត្តទៅតាំងពិព័រណ៍ “អង្ករ
ក្រអូប ជលផលស្អាត ផ្លែឈើឆ្ងាញ់​ ពាណិជ្ជកម្ម និង
ទេសរណ៍នៅតំបន់វាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៤”

ផ្សព្វផ្សាយអង្ករ ជលផល ផ្លែឈើនៃតំបន់វាលទំនាបទន្លេ Cuu Long - ảnh 1
ផ្សារលេចទឹកនៅតំបន់វាលទំនាបទន្លេ Cuu Long


(VOVworld) - នាថ្ងៃទី២ វិច្ឆិកា នៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាមបានប្រ
ព្រឹត្តទៅតាំងពិព័រណ៍ “អង្ករក្រអូប ជលផលស្អាត ផ្លែឈើឆ្ងាញ់​ ពាណិជ្ជកម្មនិងទេស
ចរណ៍នៅតំបន់វាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៤” ដោយមានការចូលរួមរបស់
ស្តង់ទំនិញចំនួន៦០០ស្តង់ មកពីបណ្ដាក្រសួងស្ថាប័នមជ្ឈឹម រដ្ឋធានីហាណូយ ទីក្រុងហូជីមិញនិងខេត្តក្រុងទាំង១៣នៅតំបន់វាលទំនាបទន្លេ Cuu​ Long។ព្រឹត្តការ
ណ៍នេះ ស្ថិតនៅក្នុងកម្មវិធី វេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់វាលទំនាបទន្លេ
Cuu Long –​ Soc Trang ឆ្នាំ២០១៤ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី៥ដល់ទី៧វិច្ឆិកា
ខាងមុខ។លោក Tran Thanh Nghiep អនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការប្រជាជន
ខេត្ត Soc Trang និងជាប្រធានគណៈចាត់តាំង តាំងពិព័រណ៍នេះ​ បានឲ្យដឹងថា៖
“តាំងពិព័រណ៍នេះបានសរឃើញថា ការអភិវឌ្ឍន៍នៃខ្សែសង្វាក់តំលៃមុខទំនិញ
កសិកម្មនៅតំបន់ខុសគ្នា។ក៏តាមតាំងពិព័រណ៍នេះ យើងបានឃើញការរីកចំរើន
ក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកម្ម សំដៅជំរុញឲ្យកសិផល
អភិវឌ្ឍន៍យ៉ាងល្អថែមទៀត”៕

ប្រតិកម្មទៅវិញ