ទិដ្ឋភាពនៃសិក្ខាសាលា |
នៅក្នុងសិក្ខាសាលានេះ បន្ទាប់ពីសេចក្តីបដិសណ្ឋារកិច្ចពីអ្នកតំណាង KCCI និងការថ្លែងមតិរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយវែរលោក Trinh Minh Manh តំណាងទាំងអស់បានផ្ទៀងស្តាប់ តំណាងរបស់ Vietravel ឧទ្ទេសនាមអំពីទេសចរណ៍វៀតណាម ពីសក្កានុភាពនិងកំណើនអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំកន្លងមកនេះ ព្រមទាំងឧទ្ទេសនាមអំពីក្រុមហ៊ុន Vietravel ជាទីភ្នាក់ងារទេសចរណ៍ធំបំផុតនៅវៀតណាមហើយផលិតផលទេសចរណ៍គឹ បំពេញតម្រូវការភ្ញៀវទេសចរដែលមានគុណភាពខ្ពស់មកពីប្រទេសគុយវ៉ែតនិងឈូងសមុទ្រ។ សិក្ខាសាលាក៏បានផ្ទៀងស្តាប់តំណាងរបស់ក្រុមហ៊ុន Emirates Airlines និង Qatar Airways ណែនាំពីជើងហោះហើររបស់ខ្លួនពីប្រទេសគុយវែតទៅកាន់ប្រទេសវៀត ណាមនិងលទ្ធភាពនៃការគាំទ្រតម្លៃសម្រាប់ក្រុមទេសចរមកពីប្រទេសគុយវ៉ែត។
បន្ទាប់ពីសិក្ខាសាលានេះ ស្ថានទូតវៀតណាមប្រចាំនៅគុយវ៉ែតបានសហ ការជាមួយ Vietravel និង Souk Safa ជាក្រុមហ៊ុនទេសចរណ៍ដ៏ធំបំផុតរបស់គុយវ៉ែត រៀបចំសកម្មភាពផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាជនគុយ វ៉ែតអំពី ម្ហូបអាហារវៀតណាមនិងតន្ត្រីនៅហាងលក់ទំនិញ Avenues Mall ដែលជាមជ្ឈមណ្ឌលផ្សារធំជាងគេនៅក្នុងប្រទេសគុយវ៉ែតដែលមានអ្នកទស្សនា ៦០ម៉ឺន នាក់ក្នុងមួយសប្តាហ៍៕