ផ្សព្វផ្សាយវប្បធម៌វៀតណាម |
នាថ្ងៃទី ២២ ខែមិថុនា ក្នុង ក្របខ័ណ្ឌ "ឆ្នាំវៀតណាម" នៅទីក្រុង Choisy-Le-Roi ភាគខាងត្បូងរដ្ឋធានី ប៉ារីស នៃប្រទេសបារាំងនោះ មជ្ឈមណ្ឌលវប្បធម៌ វៀតណាមនៅបារាំងបានអនុវត្តន៍បណ្ដាសកម្មភាពផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ របស់វៀតណាម។រដ្ឋអំណាចទីក្រុង Choisy-Le-Roi ខេត្ត Val-de-Marne បានជ្រើសរើសយកឆ្នាំ ២០១៩ ជាឆ្នាំឧទ្ទេសនាមទឹកដី-មនុស្ស និងតភ្ជាប់លក្ខណៈស្រស់ស្អាតនៃវប្បធម៌ - ទេសចរណ៍របស់វៀតណាមទៅកាន់ប្រជាជនទីក្រុងយ៉ាងច្រើនកុះករ។
មជ្ឈមណ្ឌលវប្បធម៌ វៀតណាមនៅបារាំងបានត្រៀមរៀបចំ រាល់ខ្លឹមសារក្នុងក្របខ័ណ្ឌនៃ "ឆ្នាំវៀតណាម" នៅទីក្រុង Choisy-Le-Roi ដែលក្នុងនោះលេចធ្លោបំផុតគឺព្រឹត្តិការណ៍ "ប្រធានបទវៀតណាមនៅមហោស្រពទីក្រុង Choisy-Le-Roi" ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២២ ខែមិថុនា។ នៅក្នុងមហោស្រពនេះ ភ្ញៀវទេសចរប្រមាណ ១៥ ពាន់នាក់ បានស្វែងយល់អំពីវប្បធម៌តាមរយៈ"ភូមិវៀតណាម" ជាមួយនឹងការតាំងពិព័រណ៍រូបថតវិចិត្រសិល្បៈជាច្រើនរបស់សិល្បករវៀតណាម និងអន្តរជាតិ និងលំហរតាំងបង្ហាញបណ្ដាផលិតផលវប្បធម៌ ទេសចរណ៍ដ៏វិសេសវិសាលរបស់វៀតណាមជាដើម៕