ផ្សព្វផ្សាយវប្បធម៌នៃបណ្តា​ប្រទេសអាស៊ានដល់យុវជននិងនិស្សិត

Chia sẻ
(VOVWORLD) - ក្នុងសកម្មភាពជាបន្តបន្ទាប់នៃមហោស្រពវប្បធម៌អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ នាយប់ថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហូជីមិញ សាកលវិទ្យាល័យបើកចំហទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍ទីក្រុងហូជីមិញ រៀបចំវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតឯកអគ្គរដ្ឋទូតវប្បធម៌នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៣។ 
ផ្សព្វផ្សាយវប្បធម៌នៃបណ្តា​ប្រទេសអាស៊ានដល់យុវជននិងនិស្សិត - ảnh 1បេក្ខជនចូលរួមការប្រឡងបង្ហាញម៉ូដអាវផាយ។ រូបថត៖ TTXVN

បេក្ខជនឆ្នើមបំផុតទាំង ៤០ មកពីសាកលវិទ្យាល័យ និងមហាវិទ្យាល័យចំនួន ១៨ បានចូលរួមប្រកួតប្រជែងនៅរាត្រីចុងក្រោយនេះ។ បេក្ខជនបានឆ្លងកាត់ការប្រឡងបង្ហាញឈុតសម្លៀកបំពាក់ដែលរចនាឡើងតាមប្រធានបទនៃបណ្តាប្រទេសអាស៊ាន ការបង្ហាញម៉ូដសំលៀកបំពាក់វប្បធម៌អាស៊ាន អាវផាយ ម៉ូដសំលៀកបំពាក់រាត្រីសមោសរ និងការធ្វើបទបង្ហាញអំពីអាស៊ាន។

លទ្ធផលចុងក្រោយ និស្សិត Thai Thi Phuong Uyen មកពីសាកលវិទ្យាល័យ Ton Duc Thang បានក្លាយជា ឯកអគ្គរដ្ឋទូតវប្បធម៌អាស៊ាននារីឆ្នាំ ២០២៣ ខណៈដែលនិស្សិត Nguyen Le Duy Bao មកពីសាកលវិទ្យាល័យបើកចំហទីក្រុងហូជីមិញបានក្លាយជាឯកអគ្គរដ្ឋទូតវប្បធម៌អាស៊ានបុរស់ ឆ្នាំ២០២៣ ។ បន្ទាប់ពីការប្រកួត ឯកអគ្គរដ្ឋទូតវប្បធម៌អាស៊ាននឹងចូលរួមក្នុងការផ្សព្វផ្សាយវប្បធម៌អាស៊ានតាមរយៈសកម្មភាពសម្តែង សិក្ខាសាលា ការប្រឡងគំនិតផ្តួចផ្តើមសម្រាប់សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ