ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល លោកស្រី Pham Thi Kim Hoa ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN) |
ស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីល បានដាក់បង្ហាញផលិតផលសិប្បកម្ម រូបភាព និងបង្ហាញវីដេអូផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាម។
នៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល លោកស្រី Pham Thi Kim Hoa បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដ៏មានអត្ថន័យក្នុងការតភ្ជាប់សហគ្រាស ពង្រីកកាលានុវត្តភាពសហប្រតិបត្តិការ ក៏ដូចជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពនិងមនុស្សវៀតណាមនៅប្រេស៊ីល។ លោកស្រីឯកអគ្គរដ្ឋទូតបានចាត់ទុកថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីទទួលបានគំនិតសហប្រតិបត្តិការថ្មីៗពីធុរកិច្ចប្រេស៊ីល រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕