ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានចូលរួមព្រឹត្តិការណ៍នេះ។ រូបភាព៖ APS |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍អារ៉ាប់-អាហ្រ្វិក (CAAID) មាសំដៅតភ្ជាប់តួអង្គសេដ្ឋកិច្ចជាង ៦៥០ រួមទាំងអ្នកវិនិយោគ មេដឹកនាំអង្គការក្នុងតំបន់និងអន្តរជាតិ អ្នកជំនាញ តំណាងស្ថាប័នពាណិជ្ជកម្មមកពីប្រទេសចំនួន៣៧។ ស្ថាប័នពាណិជ្ជកម្ម និងស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានចូលរួមព្រឹត្តិការណ៍នេះ។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក្រៅពីការចូលរួមសិក្ខាសាលាស្តីពីស្ថានភាពពាណិជ្ជកម្មនិងវិនិយោគនៅអាល់ហ្សេរី និងអាហ្វ្រិក ស្ថាប័នពាណិជ្ជកម្ម និងស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានរៀបចំស្តង់តាំងបង្ហាញ និងឧទ្ទេសនាមផលិតផលវៀតណាមជាច្រើនដូចជា កាហ្វេ តែ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ទឹកដោះគោ ផលិតផលកំប៉ុង សិប្បកម្ម ព្រមទាំងការបោះពុម្ពផ្សាយដូចជា បញ្ជីឈ្មោះសហគ្រាសនាំចេញដ៏មានកិត្យានុភាព កាតាឡុក។ ក្នុងឱកាសនេះដែរ តំណាងស្ថាប័នពាណិជ្ជកម្មវៀតណាមក៏បានទាក់ទងជាមួយធុរកិច្ចអាល់ហ្សេរី និងអាហ្រ្វិកដែលបានចូលរួមវេទិកា ដើម្បីស្វែងរកតម្រូវការ តភ្ជាប់ឱកាសធ្វើអាជីវកម្ម និងវិនិយោគសម្រាប់ធុរកិច្ចវៀតណាមផងដែរ៕