ផ្សព្វផ្សាយទំនិញវៀតណាមក្នុងពិព័រណ៍ Worldfood Moscow ២០២៤

Thu Ha, Dang Cuong/VOV នៅសហព័ន្ធរុស្ស៊ី
Chia sẻ
(VOVWORLD) - ផ្សារណាត់អន្តរជាតិអំពីម្ហូបអាហារនិងភេសជ្ជៈ Worldfood Moscow ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍ Crocus Expo នៃទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។ នេះគឺជាព្រឹត្តិការណ៍ឯកទេសប្រចាំឆ្នាំដ៏មានកិត្យានុភាព និងធំបំផុតនៅក្នុងសហព័ន្ធរុស្ស៊ី ក្នុងវិស័យផលិតផលកសិកម្ម ម្ហូបអាហារនិងភេសជ្ជៈ។ 

ឆ្នាំនេះ ពិព័រណ៍នេះមានការចូលរួមពីអាជីវកម្មចំនួន ១.១០០ អង្គភាព មកពីជាង ៤០ ប្រទេស ដែលគ្រោងនឹងទាក់ទាញអ្នកទស្សនាជាង ២ម៉ឺន នាក់ មកពីប្រទេសនិងតំបន់ដែនដីជាង២៧។

ផ្សព្វផ្សាយទំនិញវៀតណាមក្នុងពិព័រណ៍ Worldfood Moscow ២០២៤ - ảnh 1ពិធីកាត់ខ្សែបូបើកស្តង់ទំនិញវៀតណាមនៅក្នុងពិព័រណ៍។ រូបថត៖ VOV

អាជីវកម្មវៀតណាមចំនួន ៥០ បានចូលរួមនៅក្នុងពិព័រណ៍នេះ ដោយបង្ហាញផលិតផលដូចជា កាហ្វេ cinnamon   ស្វាយចន្ទី អង្ករ គ្រឿងផ្សំម្ហូបអាហារ និងភេសជ្ជៈ។ លោក Nguyen Manh Hung អគ្គនាយក NASFOODS Group បានឲ្យដឹងថា៖ “យើងចូលរួមក្នុងពិព័រណ៍ឆ្នាំនេះខុសពីឆ្នាំមុន។ ពីមុន ភាគច្រើនជាទំនិញ និងសេវាកម្មដែលផ្តល់ដល់អាជីវកម្មជាចម្បង ប៉ុន្តែលើកនេះ ភាគច្រើនជាផលិតផលប្រើប្រាស់ ផលិតផលស្ងួត និងផលិតផលគ្រាប់ធញ្ញជាតិ។ ប្រទេសរុស្ស៊ីគឺជាទីផ្សារដ៏ធំមួយ។ ស្តង់ NASFOODS ឆ្នាំនេះបង្ហាញថា យើងកំពុងចាប់ផ្តើមចូលទីផ្សាររុស្ស៊ីជាផ្លូវការហើយ យើងសង្ឃឹមថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះនឹងមានរោងចក្រនៅក្នុងប្រទេសរុស្ស៊ីដែរ”។

ក្នុងឱកាសនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានរៀបចំកម្មវិធីពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងរុស្ស៊ី ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មជាច្រើននៃសហព័ន្ធរុស្ស៊ី និងសហគ្រាសវៀតណាមជិត ៣០អង្គភាព។ នេះជាឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរបង្កើតទំនាក់ទំនងអាជីវកម្ម និងចុះហត្ថលេខាលើកិច្ចសន្យា៕

ប្រតិកម្មទៅវិញ