ផ្នែកឧស្សាហកម្មអេឡិចត្រូនិករបស់វៀតណាមទាក់ទាញវិនិយោគិនបរទេស

Chia sẻ
(VOVWORLD) - យោងតាមអត្ថបទនេះ វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសនាំចេញគ្រឿងអេឡិចត្រូនិកដ៏សំខាន់មួយដែលជាប់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោក។ 

គេហទំព័រសហគ្រិនភាព (entrepreur.com) នៅថ្ងៃទី ១៩ ខែសីហាបានចុះផ្សាយអត្ថបទមួយឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ផ្នែកឧស្សាហកម្មអេឡិចត្រូនិកនៅវៀតណាម រួមជាមួយការវាយតម្លៃថា វៀតណាមនៅតែជាទិសដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនបរទេស ទោះបីជះឥទ្ធិពលអវិជ្ជមានពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

យោងតាមអត្ថបទនេះ វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសនាំចេញគ្រឿងអេឡិចត្រូនិកដ៏សំខាន់មួយដែលជាប់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោក។ ការនាំចេញបានកើនឡើងជាលំដាប់ជាមួយនឹងកំណើនជាមធ្យម ១២ ពាន់លានដុល្លារ/ឆ្នាំពី ៤៧,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ រហូតដល់ ៩៦,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ អត្ថបទនេះក៏បានលើកឡើងអំពីគុណសម្បត្តិខណៈពេលវិនិយោគនៅវៀតណាម។ នោះគឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ជួយកាត់បន្ថយពន្ធពាណិជ្ជកម្មនិងជំរុញសេដ្ឋកិច្ចវៀតណាម ជួយទាក់ទាញវិនិយោគិនបរទេស។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបហើយកិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយបន្តិចម្តងៗ នូវពន្ធគយ បទប្បញ្ញត្តិនិងរបាំងដើម្បីបង្កើតឱកាសអាជីវកម្មសម្រាប់ភាគីទាំងពីរ។

សូមគូសបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅវៀតណាមបានរឹតត្បិតនិងអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់និងបង្ខំឱ្យអង្គភាពអាជីវកម្មត្រូវបិទទ្វារ។ ទោះបីជារងផលបះពាល់អវិជ្ជមានពជំងឺ កូវីដ-១៩ លើសេដ្ឋកិច្ចវៀតណាមក៏ដោយ ប៉ុន្តែវិនិយោគិនបរទេសជាច្រើននៅតែជ្រើសរើសវៀត ណាមជាទិសដៅកំពូលដើម្បីសាងសង់រោងចក្រផលិតអេឡិចត្រូនិកផងដែរ៕

ប្រតិកម្មទៅវិញ