ក្នុងឆ្នាំ ២០២២ ការនាំចេញនៃផ្នែកស្បែកជើងទាំងមូល បានកើនឡើងជាង ៣០%។។ |
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការនាំចេញស្បែកជើង និងកាបូបទៅកាន់ទីផ្សារដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សុទ្ធតែមានល្បឿនកំណើនពី ១០% ទៅ ២០%។ នេះគឺជាមូលដ្ឋានដើម្បីឲ្យផ្នែកស្បែកជើងវៀតណាមទាំងមូល ដាក់គោលដៅទំហំនាំចេញចំនួន ២៧ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣។
ក្នុងឆ្នាំ ២០២២ ការនាំចេញនៃផ្នែកស្បែកជើងទាំងមូល បានកើនឡើងជាង ៣០%។ កត្តាមួយក្នុងចំណោមកត្តាដែលជួយផ្នែកស្បែកជើងឱ្យសម្រេចបាននូវកំណើនខ្ពស់គឺការឆ្លៀតយកបានយ៉ាងល្អនូវប្រៀបខ្លាំងដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) នាំមក។ លើសពីនេះ ការផ្លាស់ប្តូរផលិតកម្មដើម្បីអាចប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុក ការបង្កើនអត្រាធ្វើមូលដ្ឋានីយកម្មនៃវត្ថុធាតុដើមដើម្បីបំពេញតម្រូវការអំពីប្រភពដើមទំនិញ បានជួយផ្នែកស្បែកជើងអាចសម្រេចបានគោលដៅនៃការនាំចេញ៕