|
ផ្នែកទេសចរណ៍វៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងផ្សព្វផ្សាយរូបភាពវៀតណាមទៅបរទេស |
(VOV)_នាព្រឹកថ្ងៃទី៩ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៥៦ទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (ថ្ងៃទី៩កក្កដាឆ្នាំ១៩៦០
-ថ្ងៃទី៩កក្កដាឆ្នាំ២០១៦)។ ថ្លែងមតិនៅទីនេះ អគ្គនាយក អគ្គនាយកដ្ឋានទេសចរណ៍
លោកNguyen Van Tuan បានអោយដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកទេសចរណ៍
វៀតណាមមានជំហានអភិវឌ្ឍន៍ជាច្រើន រួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមកិច្ច ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម។ ក្នុងឆមាសទី១ ឆ្នាំ២០១៦
ភ្ញៀវទេសចរណ៍អន្តរជាតិមកដល់វៀតណាមបាន៤,៧លាននាក់ កើន២១,៣% បើ
ប្រៀងធៀបនឹងឆ្នាំ ២០១៥។ ស្ដីអំពីផែនការអភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀតណាម
នាពេលខាងមុខនេះ លោក Nguyen Van Tuan បានអោយដឹងថា៖
“ ផ្នែកទេសចរណ៍ត្រូវប្រមូលផ្តុំពិភាក្សា និងនាំចេញខ្លឹមសារធ្វើវិសោធនកម្ម
ច្បាប់បំពេញបន្ថែមទេសចរណ៍ ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិរឹងមាំ ធានាការអភិ
វឌ្ឍន៍យូរអង្វែងរបស់ផ្នែកទេសចរ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ត្រៀមរៀបចំគំរោង
ផែនការណ៍នានា សំដៅបង្កើតជំហានលោតផ្លោះ សំរាប់ផ្នែកទេសចរណ៍ ក្នុងដំណាក់
កាលថ្មី៕”