ការប្រគល់អំណោយដល់ពលករវៀតណាមដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅទីក្រុង Klang រដ្ឋ Selangor។(រូបថត៖ Manh Tuan/TTXVN)
|
ដោយមានការគាំទ្រពីស្ថានទូត វៀតណាមប្រចាំនៅប្រទេស ម៉ាឡេស៊ី សប្បុរសជន និងគណៈកម្មការទំនាក់ទំនងរដ្ឋ Penang រដ្ឋ Johor និងក្រុមអ្នកស្ម័គ្រចិត្ត នៃគណៈកម្មការទំនាក់ទំនងរដ្ឋ Selangor បានប្រគល់អំណោយចំនួន ៥០កញ្ចប់ រួមមានទំនិញប្រើប្រាស់ចាំបាច់ សម្រាប់ប្រគល់ជូនដល់កម្មករ និងក្រុមគ្រួសារកូនប្រសារស្រីវៀតណាម។ ការយកចិត្តទុកដាក់ ចែករំលែក និងការគាំទ្រដ៏ទាន់ពេលវេលាពីស្ថានទូត និងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី បានជួយសហគមន៍ជនវៀតណាមនៅទីនេះ ជំនះពុះពារលើការលំបាក៕