ផ្កាយរណបរបស់វៀតណាមត្រៀមខ្លួន​ជាស្រេច​បាញ់​បង្ហោះ​នៅដើម​ខែតុលាខាតមុខ

Chia sẻ
(VOVWORLD) - ផ្កាយរណប Nano Dragon មានទំងន់ប្រមាណ ៤ គីឡូក្រាម ហើយត្រូវបានអភិវឌ្ឍន៍ឡើងដោយគោលដៅបញ្ជាក់ថា អាចប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបខ្នាតតូច ដើម្បីទទួលសញ្ញាសម្គាល់ស្វ័យប្រវត្តិពីកប៉ាល់ ក្នុងគោលបំណងតាមដាន និងឃ្លាំមើលមធ្យោបាយធ្វើដំណើរសមុទ្រ។
ផ្កាយរណបរបស់វៀតណាមត្រៀមខ្លួន​ជាស្រេច​បាញ់​បង្ហោះ​នៅដើម​ខែតុលាខាតមុខ - ảnh 1ផ្កាយរណប Nano Dragon (រូបថត៖ VNSC)

នៅក្នុងកិច្ចប្រជុំបូកសរុបកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិស្តីពីបច្ចេកវិទ្យាអវកាសដំណាក់កាលឆ្នាំ ២០១៦-២០២០ (កម្មវិធី) នាថ្ងៃទី ២៧ ខែកញ្ញា លោកសាស្ត្រាចារ្យរង បណ្ឌិត Doan Minh Chung ប្រធានកម្មវិធី នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា មានគម្រោងសិក្សាស្រាវជ្រាវចំនួន ២៦ ក្នុងចំណោមគម្រោងសិក្សាស្រាវជ្រាវទាំង ៣៨ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថានកោះសមុទ្រ  គ្រោះមហន្តរាយធម្មជាតិ ធានាការពារជាតិ សន្តិសុខជាដើម ក្នុងនោះមានគម្រោងសិក្សាស្រាវជ្រាវ រចនា ការផលិត បាញ់បង្ហោះ និងដាក់ឲ្យដំណើរការផ្កាយរណបខ្នាតតូច ជាមួយផលិតផលផ្កាយរណប Nano Dragon ដែលត្រូវបានមជ្ឈមណ្ឌលអវកាសវៀតណាមផលិតប្រកបដោយជោគជ័យ ហើយត្រូវបានបញជូនទៅជប៉ុន ដើម្បីត្រៀមរៀបចំបាញ់បង្ហោះនាដើមខែតុលាខាងមុខ នៅ មជ្ឈមណ្ឌលអវកាស Uchinoura ខេត្ត Kagoshima ។

ផ្កាយរណប Nano Dragon មានទំងន់ប្រមាណ ៤ គីឡូក្រាម ហើយត្រូវបានអភិវឌ្ឍន៍ឡើងដោយគោលដៅបញ្ជាក់ថា អាចប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបខ្នាតតូច ដើម្បីទទួលសញ្ញាសម្គាល់ស្វ័យប្រវត្តិពីកប៉ាល់ ក្នុងគោលបំណងតាមដាន និងឃ្លាំមើលមធ្យោបាយធ្វើដំណើរសមុទ្រ៕

ប្រតិកម្មទៅវិញ