លោក Erekat ចាត់ទុកថា អ៊ីស្រាអែលត្រូវទទួលការខុសត្រូវចំពោះសកម្មភាពរបស់គេ ហើយស្ថានភាពជាក់ស្ដែងបានសរឲ្យឃើញថា ត្រូវការមានកិច្ចការពាររបស់អន្តរជាតិចំពោះប្រជាជនប៉ាឡេស្ទីន។ មន្ត្រីរូបនេះក៏បានថ្កោលទោសអាមេរិក បានលាក់បាំងសកម្មភាពដូច្នេះរបស់អ៊ីស្រាអែលផងដែរ។
មុននោះ នាថ្ងៃទី២២ ខែសីហា ក្រសួងការពារប្រទេសអ៊ីស្រាអែលបានអនុម័តលើផែនការកសាងផ្ទះសម្បែងចំនួន១ពាន់ខ្នង់នៅត្រើយខាងលិច៕