ប៉ាឡេស្ទីនប្រឆាំងជំទាស់អ៊ីស្រាអែល ក្នុង​ការបំផ្លិចបំផ្លាញ​មូលដ្ឋាន​អាជីវកម្ម​ជា​ច្រើន នៅទីក្រុងយេរូសាឡឹម

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២១ ខែវិច្ឆិកាប្រមុខគណកម្មការទទួលបន្ទុកបញ្ហាជន ភៀសខ្លួនរបស់អង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Abu Ahmad Holy បានថ្កោល ចំពោះការដែលអ៊ីស្រាអែលបានបំផ្លិចបំផ្លាញមូលដ្ឋានធ្វើអាជីវកម្មចំនួនជាង ២០ កន្លែងនៅជំរុំជនភៀសខ្លួន Shuafat ប៉ែកខាកើតទីក្រុងយេរូសាឡឹម។
 

ប៉ូលីសប្រទេសនេះបញ្ចាក់ថាបានរុះរើ មូលដ្ឋានអាជីវកម្មចំនួន ១៨ កន្លែង និងការាស់សាំងចំនួនបី ដោយខុសច្បាប់ នៅជំរំជនភៀសខ្លួន Shuafat ដែលមានជនជាតិប៉ាឡេស្ទីនរស់នៅ ប្រមាណ ២៤ ០០០ នាក់។ ប៉ូលីសអ៊ីស្រាអែលបានប្រកាសថាដោយមានការគាំទ្រពីប៉ូលីសនោះ រដ្ឋអំណាចនឹងបន្តអនុវត្តសកម្មភាពស្រដៀងគ្នាទាំងនេះចំពោះមូលដ្ឋានអាជីវកម្ម ដោយខុសច្បាប់នៅតំបន់ផ្សេងទៀត។

ក្នុងសេចក្តីប្រកាសមួយ ដែលបានផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA នោះ  លោក Abu Ahmad Holy បានចាត់ទុកថា ប្រតិបត្តិការខាងលើរបស់អ៊ីស្រាអែលគឺជា សកម្មភាពបង្កសង្រ្គាមលើជំរុំជនភៀសខ្លួន ដោយមូលហេតុថា ខុសច្បាប់ និងខ្វះលិខិតអនុញ្ញាតសាងសង់ផងដែរ៕

ប្រតិកម្មទៅវិញ