យានយោធាអ៊ីស្រាអែលត្រូវបានដាក់ពង្រាយក្នុងទីក្រុង Jenin តំបន់ Westbank ថ្ងៃទី៣ ខែកក្កដា។ រូបថត៖ THX/VNA |
ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ដែលប្រព្រឹត្តទៅក្នុងក្រុងរ៉ាម៉ាឡាភាគខាងលិច។ ទីភ្នាក់ងារព័ត៌មានរដ្ឋប៉ាឡេស្ទីន (WAFA) បានដកស្រង់សម្តីរបស់លោកប្រធានាធិបតី Mahmoud Abbas ដែលបានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនមានភាពខ្ជាប់ខ្ជួន និងសាមគ្គីគ្នាដើម្បីការពារប្រទេសជាតិ ទន្ទឹមនឹងនោះ ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល។ ថ្នាក់ដឹកនាំប៉ាឡេស្ទីនអំពាវនាវជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិឲ្យការពារប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ទីក្រុងហ្សេរុយសាឡឹម និងតំបន់ហ្គាហ្សា។ សេចក្តីប្រកាសជាផ្លូវការនៃកិច្ចប្រជុំបានបញ្ជាក់ថា ថ្នាក់ដឹកនាំប៉ាឡេស្ទីនបានសម្រេចចិត្តភ្លាមៗទៅកាន់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខ និងសេចក្តីសម្រេចចិត្តផ្សេងទៀតដើម្បីការពារប្រជាជនប៉ាឡេស្ទីន៕