|
អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son
នៅជំនួបសន្ទនាជាមួយលោក Vitaly Busko (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី១៧ មិថុនា នៅជំនួបសន្ទនាជាមួយលោក Vitaly Busko ប្រធាន
គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបបែឡារូស និងជាប្រធានក្រុមសមាជិក
សភាមិត្តភាពបែឡារូសវ-វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son បានអះអាងថា វៀតណាម
ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការ
លើគ្រប់វិស័យជាមួយបែឡារូស។លោក Huynh Ngoc Son ស្នើរភាគីទាំង២បង្កើនការ
ផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការរវាងបណ្ដា
គណៈកម្មការឯកទេស ក៏ដូចជាក្រុមសមាជិកសភាមិត្តភាពទាំង២ អនុវត្តខ្លឹមសារ
នៃកិច្ចព្រមព្រៀងសហប្រតិបតិ្តការ ដែលបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំរដ្ឋសភា
នៃប្រទេសទាំង២។លោក Vitaly Busko បានអះអាងថា បែឡារូសជានិច្ចកាលយក់ចតិ្ត
ទុកដាក់ដល់ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម និងមានគោល
បំណងថា នាពេលខាងមុខ ភាគីទាំង២បន្តជំរុញទំនាក់ទំនងមិត្តភាពទ្វេភាគីថែម
ទៀត។
ស្ដីអំពីសភាពការណ៍លើសមុទ្រខាងកើត លោក Vitaly Busko សង្កត់ធ្ងន់ថា បែឡារូស
គាំទ្រទស្សនៈរបស់វៀតណាមក្នុងការដោះស្រាយភាពតានតឹងលើសមុទ្រខាងកើត
ដោយ សន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕