បេសកជនពិសេសនៃអង្គការសហប្រជាជាតិខិតខំប្រឹងប្រែងជំរុញដំណើរការតាក់តែង រដ្ឋធម្មនុញ្ញរបស់ស៊ីរី

Chia sẻ
(VOVWORLD) -លោក Staffan de Misturaនឹងព្យាយាមចាប់ផ្ដើមដំណើការឆ្ពោះទៅរករដ្ឋធម្មនុញ្ញថ្មីមួយច្បាប់សម្រាប់ប្រទេសមជ្ឈឹមបូព៌ានេះដែលរងគ្រោះដោយសង្គ្រាមបំផ្លិចបំផ្លាញ ដោយបើកកិច្ចប្រជុំជាច្រើននាពេលខាងមុខ។
បេសកជនពិសេសនៃអង្គការសហប្រជាជាតិខិតខំប្រឹងប្រែងជំរុញដំណើរការតាក់តែង រដ្ឋធម្មនុញ្ញរបស់ស៊ីរី - ảnh 1បេសកជនពិសេសទទួលបន្ទុកបញ្ហាស៊ីរីនៃអង្គការសហប្រជាជាតិលោក Staffan de Mistura  

នាថ្ងៃទី ១៤ មិថុនា បេសកជនពិសេសទទួលបន្ទុកបញ្ហាស៊ីរីនៃអង្គការសហប្រជាជាតិលោក Staffan de Mistura បានឲ្យដឹងថា៖ លោកនឹងព្យាយាមចាប់ផ្ដើមដំណើការឆ្ពោះទៅរករដ្ឋធម្មនុញ្ញថ្មីមួយច្បាប់សម្រាប់ប្រទេសមជ្ឈឹមបូព៌ានេះដែលរងគ្រោះដោយសង្គ្រាមបំផ្លិចបំផ្លាញ ដោយបើកកិច្ចប្រជុំជាច្រើននាពេលខាងមុខ។ ថ្លែងមតិទៅកាន់បជ្ឈដ្ឋានសារព័ត៌មាន លោក Mistura បានឲ្យដឹងថា៖លោកបានអញ្ជើញ ភាគីរុស្ស៊ី អ៊ីរ៉ង់ និងទួរគី ចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សឺណែវរបស់ស្វីស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ មិថុនា។ លោករូបនេះគ្រោងនឹង ជួបពិភាក្សាការងារជាមួយតំណាងអង់គ្លេស បារាំង អាល្លឺម៉ង់ ហ្ស៊កដានី អាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសគាំទ្រភាគីប្រឆាំងស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ