រូបថត៖ Yonhap/TTXVN |
នៅក្នុងកិច្ចសន្ទនានេះ បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim និងសមភាគីចិន លោក Liu Xiaoming បានពិភាក្សាអំពីឱកាស ដើម្បីសម្រេចបានគោលដៅរួមគ្នានៃការរំសាយអាវុធនុយក្លេអ៊ែរទាំអស្រុងនៅឧបទ្វីបកូរ៉េ និងរបៀបលើកទឹកចិត្តកូរ៉េខាងជើងឱ្យចូលរួមការចរចា។ លោក Kim Sung បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃភាពចាំបាច់ត្រូវមាន "ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់" ចំពោះសកម្មភាពឡើងជណ្តើររបស់កូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់អាមេរិក ប្រដេញតាមការទូត និងកិច្ចសន្ទនាជាមួយកូរ៉េខាងជើង។
ទាក់ទិននឹងកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងស្នើឡើងពីដំណោះស្រាយថ្មីមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសកូរ៉េខាងជើង៕