បេសកជននុយក្លេអ៊ែរកូរ៉េខាងត្បូង-អាមេរិក-ជប៉ុនជួបប្រជុំគ្នានៅទីក្រុងតូក្យូ ដើម្បីពិភាក្សាពីបញ្ហាស.ប.បកូរ៉េ។ (រូបថត៖ AFP/TTXVN) |
លោក Kim Gunn គ្រោងនឹងជួបសមភាគីអាមេរិកលោក Sung Kim និងសមភាគីជប៉ុនលោក Takehiro Funakoshi នៅថ្ងៃទី ២០ ខែកក្កដានេះ។ ភាគីទាំងបីត្រូវបានរំពឹងថានឹងពិភាក្សាពីរបៀបឆ្លើយតបទៅនឹងវិធានការរបស់ស.ប.ប កូរ៉េ ជាពិសេសបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) Hwasong-១៨ កាលពីសប្តាហ៍មុន។ នេះជាការបាញ់បង្ហោះ ICBM លើកទី ១២ របស់ស.ប.បកូរ៉េ ចាប់តាំងពីដើមឆ្នាំ ២០២៣ មក។
នាថ្ងៃដដែលនោះ អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា ស.ប.បកូរ៉េបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងតំបន់សមុទ្រភាគខាងកើត នៅពេលព្រឹកព្រលឹមថ្ងៃតែមួយ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យុដឹងថា វត្ថុហោះហើរចំនួនពីររបស់ ស.ប.ប កូរ៉េ ហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន៕