នៅសម័យប្រជុំដែលប្រព្រឹត្តទៅក្នុងរយៈពេល១ថ្ងៃនេះ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាបានពិចារណាលើបញ្ហានានាដែលនៅតែមានមតិផ្សេងគ្នានៃគម្រោងច្បាប់វិនិច្ឆ័យទោសព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ហើយពិចារណានិង សម្រេចលើការបញ្ជូនសមាជិកក្រុមប្រឹក្សាជ្រើសតាំងនិងឃ្លាំមើលចៅក្រមជាតិ ព្រមទាំងពិចារណាលើការងារផ្សេងៗមួយចំនួនទៀត ផងដែរ៕