ប្រជាជនយ៉ាងច្រើនកុះករមកស្វែងយល់ព័ត៌មានស្ដិពីទួរទេសចរណ៍បញ្ចុះតំលៃ (រូបថត៖ TTXVN) |
ទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញត្រូវបានមន្ទីរទេសចរណ៍ទីក្រុងរៀបចំឡើងជារៀងរាល់ឆ្នាំ។ ក្រោមប្រធានបទ “រកឃើញរដូវក្ដៅឆ្នាំ២០១៨” ទស្សនិកជនមានឱកាសទទួលបានទួរទេសចរណ៍បញ្ចុះតំលៃក្នុងកម្មវិធីជំរុញតម្រូវការទេសចរណ៍វៀតណាម។ លោក Tran Van Long អគ្គនាយកក្រុមហ៊ុនភាគហ៊ុនសារព័ត៌មានទេសចរណ៍វៀតណាម ឲ្យដឹងថា៖
“ខ្ញុំគិតថាកម្មវិធីនេះនឹងធ្វើឲ្យទីផ្សារទេសចរណ៍ទីក្រុងហូជីមិញក្ដៅឡើងៗក្នុងប៉ុន្មានថ្ងៃខាងមុខ។ ហើយអតិថិជន ប្រសិនបើត្រូវរង្វាន់ទួរតំលៃ០ដុងពីក្រុមហ៊ុនទេសចរណ៍វៀតណាម គឺអាចទៅទេសចរណ៍នៅទីណាក៏បានដែរ តាំងពីទ្វីបអឺរ៉ុប អាមេរិក អាស៊ីឬទួរទេសចរណ៍ក្នុងប្រទេសដែរ”៕