បរិយាកាសអំណរនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០ នៅប្រទេសជាច្រើនលើទូទាំងពិភពលោក

Chia sẻ
(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិកទើបនឹងបានរៀបចំបុណ្យតេតសហគមន៍អំណរនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០។ 
បរិយាកាសអំណរនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០ នៅប្រទេសជាច្រើនលើទូទាំងពិភពលោក - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ិកស៊ិក លោក Nguyen Hoai Duong ជូនពរបុណ្យតេតសហគមន៍ និទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០

អញ្ជើញថ្លែងក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ិកស៊ិក លោក Nguyen Hoai Duong បានអះអាងថា គោលនយោបាយរបស់បក្សនិងរដ្ឋ ជានិច្ចកាលចាត់ទុកសហគមន៍វៀតណាមនៅក្រៅប្រទេសជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីប្រជាជនវៀតណាម និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានតំលៃ របស់បងប្អូនអាណិកជន ចំពោះទឹកដីស្រុកកំណើតនៃប្រទេសជាតិ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា សហគមន៍ជនវៀតណាមដែលកំពុងធ្វើការសិក្សានិងរស់នៅក្នុងប្រទេសម៉ិកស៊ិក នឹងតែងតែពង្រឹងសាមគ្គីភាពនិងសម្របខ្លួនយ៉ាងសកម្មជាមួយនឹងជីវភាពសង្គមរបស់ប្រទេសម្ចាស់ផ្ទះផងដែរ។

នាយប់ថ្ងៃទី ១៩ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញ បានសហការជាមួយសមាគមជនវៀតណាមនៅប៉ូឡូញ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ២០២០ នៅទីក្រុងវ៉ារស្សាវ៉ា។ តំណាងភាគីប៉ូឡូញ អតីតឧបនាយករដ្ឋមន្ត្រី Janusz Piechociński បានអបអរសាទរសហគមន៍វៀតណាមនៅប៉ូឡូញ នាឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២០ ប្រកបដោយសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់សហគមន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ប៉ូឡូញនិយាយរួមនិងខេត្ត Mazowieckie និយាយដោយឡែក។

នាថ្ងៃដដែល សមាគមន៍វៀតណាមនៅ Košice និងតំបន់ជុំវិញ បានរៀបចំកម្មវិធីអំណរនិទាឃរដូវ ឆ្នាំជូត ទោស័ក នៅទីក្រុង Košice នៃប្រទេសស្លូវ៉ាគី។ លោក Nguyen Duy Vu អនុប្រធានសមាគមវៀតណាម នៅ Košice បានអោយដឹងថា Košice ជាទីក្រុងធំទី ២ របស់ស្លូវ៉ាគី ដោយមានសហគមន៍ជនវៀតណាមពី ២ ឬ ៣ ជំនាន់រស់នៅ ហេតុដូច្នេះ ជារៀងរាល់ឆ្នាំ ខណៈដែលបុណ្យចូលឆ្នាំថ្មីមកដល់ម្តងៗ សមាគមជនវៀតណាមនៅ Košice តែងតែរៀបចំកម្មវិធីបុណ្យតេត ជាមួយនឹងគោលបំណងនាំមកនូវបរិយាកាសកក់ក្តៅជូនដល់ប្រជាជនវៀតណាម ដែលឃ្លាតឆ្ងាយពីមាតុប្រទេស។

នៅទីក្រុងឡុង ក្នុងបរិយាកាសអំណរនិទាឃរដូវ ឆ្នាំ ២០២០ សមាគមនិស្សិតវៀត ណាមនៅសាកលវិទ្យាល័យ Northampton  នៃភាគកណ្តាលប្រទេស អង់គ្លេស បានប្រារព្ធ Gala អំណរចូលឆ្នាំថ្មី ២០២០ នាយប់ថ្ងៃទី ១៩ ខែមករា។ នាយប់ថ្ងៃទៅ ១៩ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅអេស្ប៉ាញក៏បានរៀបចំពិធីបុណ្យតេតឆ្នាំជូត ២០២០ សម្រាប់អាណិកជន និងគ្រួសារកម្មាភិបាល និស្សិត ចំនួន ៤០០ នាក់ ដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសអេស្ប៉ាញផងដែរ៕

ប្រតិកម្មទៅវិញ