ប្រភពកម្លាំងផ្ទុកបម្រុងជាតិ រួមចំណែកធានាសុខមាលភាពសង្គម

Chia sẻ
(VOVWORLD) -តាមការធ្វើស្ថិតិរបស់អគ្គនាយកដ្ឋាន ផ្ទុកបម្រុងជាតិថា នាឆ្នាំ ២០១៩ អគ្គនាយកដ្ឋានបានបញ្ជាឲ្យបណ្ដានាយកដ្ឋានផ្ទុកបម្រុងជាតិនៅតំបន់ ផ្ដល់អង្ករចំនួនជាង ១១០ ៧៨០តោន ដែលមានតម្លៃជាង ១ ពានលានដុង ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតាមតំបន់លំបាកនានា។

ក្នុងឆ្នាំ ២០១៩ ប្រភពកម្លាំងផ្ទុកបម្រុងជាតិត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសុខមាលភាពសង្គម។ នេះជាព័ត៌មានដែលត្រូវបានផ្តល់ជូននៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋាន ផ្ទុកបម្រុងរដ្ឋនាព្រឹកថ្ងៃទី ២៦ខែធ្នូ នៅទីក្រុងហាណូយ។

តាមការធ្វើស្ថិតិរបស់អគ្គនាយកដ្ឋាន ផ្ទុកបម្រុងជាតិថា នាឆ្នាំ ២០១៩ អគ្គនាយកដ្ឋានបានបញ្ជាឲ្យបណ្ដានាយកដ្ឋានផ្ទុកបម្រុងជាតិនៅតំបន់ ផ្ដល់អង្ករចំនួនជាង ១១០ ៧៨០តោន ដែលមានតម្លៃជាង ១ ពានលានដុង ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតាមតំបន់លំបាកនានា។ ទន្ទឹមនឹងនេះ នាយកដ្ឋានផ្ទុកបម្រុងជាតិនៅតំបន់ក៏បានផ្ដល់សំភារៈ ឧបករណ៍ទប់ទល់នឹងឧប្បត្តិហេតុ គ្រោះធម្មជាតិ និងសេវាជួយសង្គ្រោះ ដែលមានតម្លៃប្រមាណ ៦០ ពាន់លានដុងផងដែរ។

លើសពីនេះទៅទៀត ក្នុងឆ្នាំ២០១៩ ប្រភពកម្លាំងផ្ទុកបម្រុងជាតិក៏បានផ្ដល់ទំនិញដល់តំបន់នានា ដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដោយសារគ្រោះធម្មជាតិ អសន្នរោគជាដើម ឲ្យទាន់ពេលវេលាផងដែរ៕

ប្រតិកម្មទៅវិញ