ច្រកចូលមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិ (រូបថត៖ Duc Anh / VOV5) |
នៅវេលាម៉ោង ១១ ថ្ងៃទី ២៦ ខែកុម្ភៈ លោកប្រធាន ស.ប.ប.ក Kim Jong – un បានមកដល់ទីក្រុងហាណូយ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ២ រវាងសហរដ្ឋអាមេរិក - ស.ប.ប.ក ដែលនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី ២៨ ខែកុម្ភៈ និងអញ្ជើញបំពេញដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនៃ ស.ប.ប.ក នៅវៀតណាម ត្រូវបាន ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗចុះផ្សាយលើទំព័រមុខ។
នាថ្ងៃទី ២៦ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋ ស.ប.ប.កបានបន្តចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ លោក Kim Jong – un ទៅកាន់វៀតណាម ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។ កាសែត Rodong Sinmun ស្ថាប័នបញ្ចេញមតិរបស់បក្សពលករ ស.ប.ប.ក បានចុះផ្សាយ វិចារណកថា ដែលបានឲ្យដឹងថា ប្រជាជន ស.ប.ប.ក មានក្ដីសប្បាយរីករាយណាស់ នៅពេលបានជ្រាបព័ត៌មានអំពីដំណើរទស្សនកិច្ចលើកនេះ។ វិចារណកថាណនេះបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំលោក Kim Jong – un បានខិតខំប្រឹងប្រែង ដើម្បីបញ្ជាក់នូវតម្លៃ និងឋានៈរបស់ ស.ប.ប.ក ជាមួយពិភពលោក ហើយបានចាក់គ្រឹះដ៏រឹងមាំមួយសម្រាប់វឌ្ឍនភាព។
ទីភ្នាក់ងារសារព័ត៌មាន CNN របស់អាមេរិកបានចុះផ្សាយព័ត៌មានយ៉ាងលម្អិតអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក ។ នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ក្រោយពី ការធ្វើដំណើររយៈពេលជាង ២ ថ្ងៃនោះ លោកប្រធាន ស.ប.ប.ក Kim Jong – un បានធ្វើដំណើរពីទីក្រុងព្យុងយ៉ាង ឆ្លងកាត់ខេត្ត ក្រុងចំនួន ៧ របស់ចិនបាន ទៅកាន់ស្ថានីយ៍ Dong Dang ខេត្ត Lang Son របស់វៀតណាម។
ទីភ្នាក់ងារសារព័ត៌មាន BBC Reuters របស់អង់គ្លេស ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយស៊ីនហួរ (ចិន) NHK(ជប៉ុន) Yonhap (កូរេខាងត្បូង) ក៏បានចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក នៅវៀតណាមផងដែរ៕