ប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេសស្ងើចសរសើរលោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ១២៧ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១៧) ប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេសបានចុះផ្សាយអត្ថបទជាច្រើនស្ងើចសរសើរសតិអារម្មណ៍ និងគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍រំដោះប្រទេសជាតិ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេសស្ងើចសរសើរលោកប្រធានហូជីមិញ - ảnh 1 ប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេសស្ងើចសរសើរលោកប្រធានហូជីមិញ (http://www.qdnd.vn)

        ការសែត Nhan Dan (ប្រជាជន) ច្បាប់ចេញផ្សាយនាថ្ងៃទី ១៨ ឧសភា មានអត្ថបទសរសេរ “ប្រធានហូជីមិញ គំរូភ្លឺចែងចាំងជំរុញយើងបន្តលើផ្លូវថ្មី”។ អត្ថបទនេះបានលើកច្បាស់ថា សតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញជាទ្រព្យសម្បត្តិខាងស្មារតីដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសជាតិ។ រៀនសូត្រ និងធ្វើតាមគំរូសីលធម៌ រចនាបទរបស់លោកប្រធានហូជីមិញជាការរក្សាគោលជំហរ សតិអារម្មណ៍នយោបាយ ឯករាជ្យជាតិតភ្ជាប់ជាមួយសង្គមនិយម ហាត់ពត់លត់ដំសីលធម៌ជាដើម។

        កាសែត Quan doi Nhan dan (កងទ័ពប្រជាជន) ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី ១៨ ឧសភា មានអត្ថបទសរសេរ “ទស្សនវិជ្ជាអប់រំតាមរយៈគំរូនិងដំបូន្មានរបស់លោកប្រធានហូជីមិញ”។អត្ថបទនេះបានលើក ច្បាស់ថាទស្សនៈ ការត្រិះរិះរបស់លោកប្រធានហូជីមិញបានសរឲ្យឃើញតាមរយៈ  វិធិសាស្ត្រវិភាគអប់រំ រិធិសាស្ត្រទាក់ទងផ្ទាល់ជាមួយមុខសញ្ញា នឹងបញ្ហាជាដើម។           ក្នុងឱកាសរំលឹកខួបលើកទី ១២៧ នៃទិវាកំណើតលោកប្រធានហូជីមិញ បណ្ដាប្រព័ន្ធផ្សព្វផ្សាយរបស់ អាហ្សង់ទីនបានចុះផ្សាយអត្ថបទជាច្រើនស្ដីពីប្រវត្តិរូបសង្ខេប ស្ងើចសរសើរសតិអារម្មណ៍របស់លោកប្រធាហូជីមិញ។ទស្សនាវដ្ដីអាមេរិកឡាទីនបានចុះផ្សាយ អត្ថបទសរសេរ “ ហូជីមិញ៖ មគ្គុទេសក៍មួយរូបដ៏មហិមាបំផុតក្នុងការតស៊ូប្រឆាំងចក្រពត្តិ”។ អត្ថបទនេះលើកច្បស់អំពីប្រវត្តិរូបសង្ខេបនៃជិវិត ហើយបានលើកត្រដែតនូវដំណាក់កាលធ្វើសកម្មភាពបដិវត្តន៍រប់សលោកប្រធានហូជីមិញ។ ហើយបានស្ងើចសរសើរលោកប្រធានហូជីមិញជានិមត្តរូបនៃតម្លៃជាក់ស្ដែងរបស់ប្រជាជាតិវៀតណាម តំណាងឲ្យបញ្ញារបស់ប្រទេស និងជាគំរូលីលធម៌ភ្លឺចែងចាំង៕

ប្រតិកម្មទៅវិញ