ប្រព័ន្ធទិន្នន័យលំហចំនូនប្រជាជន និងការអភិវឌ្ឍ៖ ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ (GIS) Make in Vietnam

Chia sẻ
(VOVWORLD) - គេហទំព័រត្រូវបង្កើត និងដាក់បញ្ជូលនូវទិន្នន័យរដ្ឋបាលយ៉ាងពេញលេញ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ យ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។
ប្រព័ន្ធទិន្នន័យលំហចំនូនប្រជាជន និងការអភិវឌ្ឍ៖ ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ (GIS) Make in Vietnam - ảnh 1គេហទំពរ៖https://gis.gso.gov.vn

នាព្រឹកថ្ងៃទី៩ ខែធ្នូ អគ្គនាយកដ្ឋានស្ថិតិ និងមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមបានប្រកាសគេហទំព័រ “ប្រព័ន្ធទិន្នន័យលំហចំនួនប្រជាជន និងការអភិវឌ្ឍ” នៅគេហទំពរ៖https://gis.gso.gov.vn។ គេហទំព័រនេះនឹងរួមចំណែកលើកកម្ពស់សមត្ថភាពអភិក្រម និងផ្សព្វផ្សាយលទ្ធផលនៃការធ្វើស្ថិតិទៅកាន់សាធារណៈជន។ ជាពិសេស នេះគឺជាលើកដំបូងហើយ ដែលការធ្វើឌីជីថលទិន្នន័យស្ថិតិនៅវៀតណាមត្រូវបានប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) Make in Vietnam។

គេហទំព័រត្រូវបង្កើត និងដាក់បញ្ជូលនូវទិន្នន័យរដ្ឋបាលយ៉ាងពេញលេញ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ យ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។ ទិន្នន័យទាំងនេះត្រូវបានធ្វើឌីជីថល និងកំណត់ទីតាំង GPS ដើម្បីបង្កើតជាឃ្លាំងទិន្នន័យ ដោយជួយអ្នកប្រើប្រាស់អាចស្វែងរកទិន្នន័យយ៉ាងងាយស្រួលតាម ការបែងចែកភូមិសាស្ត្រ ផែនទីរដ្ឋបាល ផ្លូវគមនាគមន៍ ផ្ទៃទឹក ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងមូលដ្ឋានសុខាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ