ប្រធានសម្ព័ន្ធ​​គណបក្ស​​​កាន់​អំណាច​របស់​ជប៉ុន​ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​ជំរុញការ​កែ​លម្អ​​ទំនាក់ទំនង

Chia sẻ
(VOVWORLD) - ប្រធានគណបក្ស Komeito (សម្ព័ន្ធគណបក្សកាន់អំណាច) នៃប្រទេសជប៉ុន លោក Yamaguchi Natsuo នៅថ្ងៃទី ២២ ខែវិច្ឆិកា បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសចិន។ 
ប្រធានសម្ព័ន្ធ​​គណបក្ស​​​កាន់​អំណាច​របស់​ជប៉ុន​ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​ជំរុញការ​កែ​លម្អ​​ទំនាក់ទំនង - ảnh 1ប្រធានគណបក្ស Komeito (សម្ព័ន្ធគណបក្សកាន់អំណាច) នៃប្រទេសជប៉ុន លោក Yamaguchi Natsuo ។ រូបថត៖ NHK News

ដំណើរទស្សនកិច្ចរបស់លោក Yamaguchi Natsuo ទៅកាន់ប្រទេសចិន ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវគោលជំហរនៃការជំរុញទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលបានឯកភាពនៅក្នុងកិច្ចពិភាក្សាជាន់ខ្ពស់រវាងនាយករដ្ឋមន្ត្រីជប៉ុន លោកKishida Fumimo និងប្រធានរដ្ឋ ចិន លោក Xi Jinping នៅខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចនៃវេទិការសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលបានប្រព្រឹត្តិទៅកាលពីសប្តាហ៍មុន (១៥-១៧ ខែវិច្ឆិកា) នៅទីក្រុង San Francisco សហរដ្ឋអាមេរិក។

តាមការគ្រោងទុក លោក Yamaguchi Natsuo នឹងជួបពិភាក្សាជាមួយមេដឹកនាំចិនមួយចំនួន ផ្លាស់ប្តូរយោបល់ទាក់ទងនឹងវិធានការពង្រឹងការផ្លាស់ប្តូររវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ លើកពីនេះទៅទៀត លោក Yamaguchi Natsuo នឹងបន្តបញ្ជាក់ពីការបង្ហូរទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ ១ របស់ជប៉ុន ចូលទៅក្នុងសមុទ្រ និងស្នើឱ្យចិនលុបចោលការផ្អាកការនាំចូលអាហារសមុទ្ររបស់ជប៉ុន៕


ប្រតិកម្មទៅវិញ