![ប្រធានសភាជាន់ទាបអ៊ុយរូហ្គាយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_01_23/ctqh_11_rcuk_copy.jpg) |
ជំនួបចរចាររវាងគណៈប្រតិភូសភាជាន់ទាបអ៊ុយរូហ្គាយជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាម |
(VOVworld) - នាថ្ងៃទី២២ មករា លោក Anibal Pereya ប្រធានសភាជាន់ទាប សាធា
រណៈរដ្ឋអ៊ុយរូហ្គាយខាងកើតនិងគណៈប្រតិភូ បានចាកចេញពីរដ្ឋធានី ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមប្រកបដោយជោគជ័យ។ក្នុងរយៈ
ពេលស្នាក់នៅវៀតណាម ប្រធានសភាជាន់ទាបអ៊ុយរូហ្គាយបានចូលរួម ជំនួប
ចរចារ ពិធីជប់លៀងជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។សភាជាន់ទាបអ៊ុយរូហ្គាយនិងរដ្ឋសភាវៀតណាម ក៏បានចុះហត្ថលេខា លើកិច្ច
ព្រមព្រៀងសហប្រតិបតិ្តការរវាងស្ថាប័ននិតិបញ្ញតិ្តទាំង២។លោក Anbial Pereya
ក៏បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Pham Binh Minh ទៅទស្សនាទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងវៀត
ណាម និងជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងនេះផងដែរ៕