ប្រធានសភា​ជាន់​ទាបអាមេរិកធ្វើ​ដំណើរទស្សនកិច្ចទៅ​កាន់​អ៊ុយក្រែនដោយមិនបានប្រកាសជាមុន

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១ ខែឧសភា ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi និងគណៈប្រតិភូជាន់ខ្ពស់នៃសភាអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Kiev របស់អ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនឡើយ។
ប្រធានសភា​ជាន់​ទាបអាមេរិកធ្វើ​ដំណើរទស្សនកិច្ចទៅ​កាន់​អ៊ុយក្រែនដោយមិនបានប្រកាសជាមុន - ảnh 1ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងកិច្ចប្រជុំនៅទីក្រុង Kiev ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា លោកបានជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi នៅរដ្ឋធានី Kiev ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយឧបត្ថម្ភអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។

នេះគឺជាគណៈប្រតិភូជាន់ខ្ពស់អាមេរិកលើកទីពីរទៅកាន់ទីក្រុង Kiev បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីចុងខែមេសា។

ដំណើរទស្សនកិច្ចជាន់ខ្ពស់ភាគច្រើន របស់មេដឹកនាំលោកខាងលិចទៅកាន់អ៊ុយក្រែននាពេលថ្មីៗនេះ ត្រូវបានរក្សាការសម្ងាត់រហូតដល់នាទីចុងក្រោយ ដោយគ្រាន់តែប្រកាស បន្ទាប់ពីព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅ ឬគណៈប្រតិភូបានអញ្ជើញមកដល់ហើយ៕

 

ប្រតិកម្មទៅវិញ