ប្រធានរដ្ឋអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Dac Nong

Chia sẻ
(VOVworld)-បន្តកម្មវិធីការងារនៅខេត្តព្រំដែនមួយចំនួនតំបន់ Tay Nguyen ប៉ែកខាងត្បូង នាថ្ងៃទី១៩មិនា ប្រធានរដ្ឋវៀតណាមលោក

(VOVworld)-បន្តកម្មវិធីការងារនៅខេត្តព្រំដែនមួយចំនួនតំបន់ Tay Nguyen ប៉ែក
ខាងត្បូង នាថ្ងៃទី១៩មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញ
ទៅទស្សនកិច្ចការងារនៅខេត្ត Dac Nong ។

ប្រធានរដ្ឋអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Dac Nong - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញបំពេញទស្សនកិច្ច
ការងារនៅខេត្ត Dac Nong

        ក្នុងការជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Truong Tan Sang បាន វាយតម្លៃខ្ពស់នូវស្ថានភាពធានាសណ្តាប់ធ្នាប់ សន្តិសុខការពារជាតិនៅខ្សែព្រំ
ដែន កែប្រែប្រព័ន្ធនយោបាយនៅតំបន់ និងទទួលបានវឌ្ឍនភាពក្នុងការផលិត មុខទំនិញដែលមានប្រៀបខ្លាំងសម្រាប់ការនាំចេញជាដើម។ លោកប្រធានរដ្ឋ
បានស្នើរខេត្ត Dac Nong ដោះស្រាយបញ្ហាធ្វើចំណាក់ស្រុកដោយសេរី រៀបចំ ទីប្រជុំជននៅតំបន់ជាប់ព្រំដែនដោយផ្សាភ្ជាប់និងកិច្ចការកាត់បន្ថយភាពក្រីក្រ។
លោក Truong Tan Sang បានក្រើនរំលឹកគណៈកម្មាធិការបក្សខេត្ត Dac Nong ត្រូវជ្រាបច្បាស់នូវសំណូមពរនៃមហាសន្និបាតបក្សលើកទី១២ដាក់ចេញនោះគឺ ធ្វើសមាហរណកម្មប្រកបដោយជោគជ័យលើគ្រប់វិស័យ។ លោកប្រធានរដ្ឋបាន
ស្នើកម្មាភិបាល បក្ខជនក្នុងខេត្តម្នាក់ៗ ត្រូវខំប្រឹងប្រែងបង្កើនចំណេះដឹង រួមទាំង គ្រប់គ្រងល្អខ្សែព្រំដែន និងបំពេញល្អទំនាក់ទំនងកិច្ចការបរទេសជាមួយប្រទេស ជិតខាងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ