ប្រតិភូចូលរួមអាយប៉ា-៤៥
(រូបថត៖ Le Tuyet/VOV)
|
មហាសន្និបាត អាយប៉ា-៤៥ នេះប្រព្រឹត្តទៅក្រោមប្រធានបទ “តួនាទីរបស់រដ្ឋសភាក្នុងការជំរុញ តភ្ជាប់ និងកំណើនរួមរបស់អាស៊ាន”។ តាមនោះ បើតាមប្រធានរដ្ឋសភាឡាវ ប្រធាន អាយប៉ាលោកសាយ សំផន ភូមវិហារ ប្រទេសនានានឹងដំណើរការពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ស្ត្រី យុវជន និងកិច្ចការផ្ទៃក្នុងរបស់អាយប៉ា។ លើសពីនេះ មហាសន្និបាត អាយប៉ា-៤៥ ក៏ធ្វើការពិភាក្សាអំពីយន្តការសហប្រតិបត្តិការ ដើម្បីគាំទ្រចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥។
ប្រធានរដ្ឋសភាឡាវ លោក សាយ សំផន ភូមវិហាន ប្រធានអាយប៉ា ជឿជាក់ថា មហាសន្និបាត អាយប៉ា-៤៥ នឹងជួយប្រទេសសមាជិកមានឱកាសជួបប្រជុំ និងផ្លាស់ប្តូរគំនិតដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព បង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយទន្ទឹមនឹងនោះ ផ្លាស់ប្តូរទស្សនៈដើម្បីបង្កើតឯកភាព និងសម្រេចបានលទ្ធផលខ្ពស់៕