ប្រធានរដ្ឋសភាហ្វាំងឡង់លោក Jussi Halla-aho អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVWORLD) - ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានមានអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Le Anh Tuan និងឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាមលោក Keijo Norvanto។
ប្រធានរដ្ឋសភាហ្វាំងឡង់លោក Jussi Halla-aho អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានរដ្ឋសភាហ្វាំងឡង់លោក Jussi Halla-aho អញ្ជើញមកដល់ទីក្រុងហាណូយ (រូបថត៖ vna)

នារសៀលថ្ងៃទី ២៤ មីនា ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋហ្វាំងឡង់លោក Jussi Halla-aho និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហ្វាំងឡង់បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ មិនា តប តាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានមានអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Le Anh Tuan និងឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាមលោក Keijo Norvanto។

វៀតណាមជាប្រទេសក្រៅប្លុកអឺរ៉ុបដំបូងគេដែលប្រធានរដ្ឋសភាលោក Jussi Halla-aho មកទស្សនកិច្ចជាផ្លូវការចាប់តាំងពីចូលកាន់តំណែង។ ប្រការនេះបានបង្ហាញពីឋានៈពិសេសរបស់វៀតណាមក្នុងគោលនយោបាយការបរទេសរបស់ហ្វាំងឡង់ ក៏ដូចជាទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងស្ថាប័នសភានៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបង្ហាញពីការគោរពរបស់ថ្នាក់ដឹកនាំប្រទេសហ្វាំងឡង់ ជាពិសេសប្រធានរដ្ឋសភាលោក Jussi Halla-aho ចំពោះវៀតណាម និងមានបំណងចង់ពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញរដ្ឋសភា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ និងបណ្តុះបណ្តាល ទឹកស្អាត បរិស្ថាន។

តាមកម្មវិធី ប្រធានសភាហ្វាំងឡង់លោក Jussi Halla-aho នឹងចូលរួមពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំវៀតណាមមួយចំនួនទៀត ព្រមទាំងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សពផងដែរ៕

ប្រតិកម្មទៅវិញ