ប្រធានរដ្ឋសភាវៀតណាមអញ្ជើញ​ទទួលជួបថ្នាក់​ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​នានារបស់ចិននៅខេត្ត Yunnan

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋសភាក៏បានចាត់ទុកថា ការតភ្ជាប់ចរាចរណ៍ផ្លូវគោក និងផ្លូវដែករវាងខេត្ត Yunnan និងខេត្ត ក្រុងនានារបស់វៀតណាម មានអត្ថន័យជាយុទ្ធសាស្ត្រដ៏សំខាន់ចំពោះប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញ​ទទួលជួបថ្នាក់​ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​នានារបស់ចិននៅខេត្ត Yunnan - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគថាមពល Yunnan។ រូបថត៖ VOV

បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ មេសា នាព្រឹកថ្ងៃទី ១២ មេសា នៅទីក្រុង Kunming ខេត្ត Yunnan ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់ចិន។

អញ្ជើញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន SUNWAH លោក Jonathan Choi ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុនបន្តអភិវឌ្ឍន៍នៅវៀតណាម ដោយមានគោលបំណងថាសម្ព័ន្ធក្រុមហ៊ុនផ្ដោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងព្រំដែនវៀតណាម ជាមួយខេត្ត ក្រុងនានារបស់ចិន ស្រាវជ្រាវ និងតភ្ជាប់កិច្ចសហប្រតិបត្តិការត្រីភាគិ ក្នុងការផ្ទេរប្រគល់បច្ចេកវិទ្យា លើកកម្ពស់សមត្ថភាពតភ្ជាប់ខ្សែសង្វាក់តម្លៃផលិតផល។
លោកប្រធានរដ្ឋសភាក៏បានចាត់ទុកថា ការតភ្ជាប់ចរាចរណ៍ផ្លូវគោក និងផ្លូវដែករវាងខេត្ត Yunnan និងខេត្ត ក្រុងនានារបស់វៀតណាម មានអត្ថន័យជាយុទ្ធសាស្ត្រដ៏សំខាន់ចំពោះប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ  កិច្ចសហប្រតិបត្តិការកសាងច្រកទ្វារព្រំដែនឆ្លាតវៃ បង្កើនការផ្លាស់ប្តូរទំនិញជាផ្លូវការលើមូលដ្ឋានគ្រឹះពាណិជ្ជកម្មអេឡិចត្រូនិកគឺជា ឱកាសសក្តានុពលរវាងខេត្ត Yunnan និងខេត្ត ក្រុងភាគខាងជើងវៀតណាម។

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញ​ទទួលជួបថ្នាក់​ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​នានារបស់ចិននៅខេត្ត Yunnan - ảnh 2ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនប្រៃសណីយ៍Yunnan។ រូបថត៖ VOV

អញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនវិនិយោគថាមពល Yunnan (YEIG) លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បណ្ដាខេត្តភាគខាងជើងវៀតណាមមានសក្តានុពលអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញ។ ផ្អែកលើផែនការថាមពលលលើកទី ៨ របស់វៀតណាម សម្ព័ន្ធក្រុមហ៊ុនអាចស្រាវជ្រាវចូលរួមក្នុងនាមជាដៃគូអភិវឌ្ឍន៍ថ្មីក្នុងគម្រោងថាមពលស្អាតមួយចំនួន។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋសភាបានស្នើឲ្យសហគ្រាសនៃប្រទេសទាំងពីរបង្កើនការវិនិយោគចូលទីផ្សាររបស់គ្នាទៅវិញទៅមក ទាងពាណិជ្ជកម្ម វិនិយោគ និងផលិតកម្ម។

នាថ្ងៃដដែល ប្រធានរដ្ឋសភាក៏បានអញ្ជើញទទួលជួបលោក Yan Ming អគ្គនាយកក្រុមហ៊ុនប្រៃសណីយ៍ Yunnan (ចំណុះសម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ចិន) និងលោក  Sun Rongkun ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតក្បាល ម៉ាស៊ីន និងទូរថយន្ត Dalian ផងដែរ៕

ប្រតិកម្មទៅវិញ