ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី៩សីហា នៅវិមានរដ្ឋសភា គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំ ដោយអនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា លោក នៃ ប៉េណា បានអញ្ជើញមកសម្តែង ការគួរសមប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ អនុប្រធានទី១លោក នៃ ប៉េណា

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានគាំទ្រនូវលទ្ធផលល្អ ប្រសើរនៃកិច្ចចរចារនាព្រឹកថ្ងៃដដែល រវាងអនុប្រធានព្រឹទ្ធសភាកម្ពុជាជាមួយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong។ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុក ដាក់ និងផ្តល់អាទិភាពចម្បងសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ជម្រុញការបើកទូលាយនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហ ប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិ ការរវាងរដ្ឋសភាទាំងពីរនៅបណ្តាវេទិកាអន្តរសភាតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ