ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់ទីក្រុងប៉េកាំង ដើម្បីបន្តដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅដល់ទីក្រុងប៉េកាំង ដើម្បីបន្តដំណើរទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកក្កដា តាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់ទីក្រុងប៉េកាំង ដើម្បីបន្តដំណើរទស្សនកិច្ចជាផ្លូវការនៅចិន - ảnh 1តំណាងថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាទទួលស្វាគមលោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជាដំណើរទស្សនកិច្ចចិនជាលើកដំបូង របស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម បន្ទាប់ពី មហា សន្និបាតលើកទី១៩ នៃបក្សកុម្មុយនិស្តចិន ហើយក៏ជាដំណើរទស្សនកិច្ចនៅចិនជាលើកដំបូងរបស់លោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្តោតសំខាន់លើបណ្តាវិធានការ ដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាចិន។ ភាគីទាំងពីរក៏បានពិភាក្សាទៅលើបណ្តាបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជា រួមសហការនៅបណ្តាវេទិកាអន្តរសភាតំបន់និងអន្តរជាតិ។

នៅទីក្រុងប៉េកាំង ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញជួបសវនាការជាមួយថ្នាក់ដឹកនាំចិននិងចូលរួមព្រឹត្តិការណ៍ “ទិវាវប្បធម៌វៀតណាមនៅប៉េកាំងផងដែរ”៕

ប្រតិកម្មទៅវិញ