នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវគោល បំណងថា នាពេលខាងមុខ រដ្ឋសភាទាំងពីរនឹងបន្តផ្លាស់ប្ដូរគណៈប្រតិភូ សិក្សា រៀនសូត្របទពិសោធន៍របស់គ្នាទៅវិញទៅមក ព្រមទាំងបន្តអនុវត្តន៍គម្រោង ជួយឧបត្ថម្ភកុំព្យូទ័រ និងផែនការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កម្ពុជា ផងដែរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមមានគោលបំណងថា រដ្ឋសភា កម្ពុជាបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់សហគមន៍ប្រជាជនវៀតណាមដែល កំពុងរស់នៅកម្ពុជា បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ធុរកិច្ចជនវៀតណាម អភិវឌ្ឍន៍សកម្មភាពផលិតកម្មអាជីវកម្ម ព្រមទាំងយកចិត្តទុកដាក់ បញ្ជាណែនាំ អោយសម្រេចការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនយ៉ាងឆាប់ៗផងដែរ។
អញ្ជើញឆ្លើយតបវិញ ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន បានថ្លែង អំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបានជួយបណ្ដុះបណ្ដាលធនធាន មនុស្សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងបច្ចេកទេស ព្រមទាំងថ្លែងអំណរគុណ ចំពោះគម្រោងអគាររដ្ឋសភាដែលបក្ស រដ្ឋនិងប្រជាជនវៀតណាមប្រគល់ជូនផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ |
នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ។ លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា ការដែលគណៈប្រតិភូវៀត ណាមចូលរួម APPF 27 គឺសំដៅបង្ហាញនូវការគាំទ្រនិង គោល បំណងរបស់ វៀតណាមដើម្បីរួមចំណែកទៅក្នុងជោគជ័យរួមនៃកិច្ចប្រជុំក៏ដូចជាទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរួមជាមួយកម្ពុជារក្សានិងពូនជ្រុំអោយ ទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ចសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាពនិងយូរអង្វែង។
ចំណែកឯប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ បានសម្ដែងនូវការ ជឿជាក់ថា ការចូលរួមរបស់គណៈប្រតិភូវៀតណាមនឹងរួមចំណែកទៅក្នុងជោគ ជ័យរួមនៃកិច្ចប្រជុំ ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការ ប្រពៃណីរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ព្រមទាំងជាការលើកទឹកចិត្ត សម្រាប់កម្ពុជា ផងដែរ៕